7ចំនុចដែលធ្វើឲ្យបុរសលង់ស្នេហ៍លើស្រ្តីរហូតដកចិត្តមិនរួច

ការតុបតែងខ្លួន ភាពសិចស៊ី គឺជាផ្នែកមួយដែលអាចទាក់ទាញបុរសឲ្យឈ្លក់វង្វេង។ ប៉ុន្តែស្រ្តីទាំងឡាយមិនចាំបាច់ទាល់តែតុបតែងខ្លួនសិចស៊ីពេក ក៏ធ្វើអាចធ្វើបុរសលង់ស្នេហ៍បានដែរ។ ជាទូទៅ បុរសៗចង់បាននូវអត្តចរិកល្អ មានភាពចាស់ទុំ ទន់ភ្លន់ កម្រិតសិក្សា ស្ថានភាពក្នុងគ្រួសារ និងគួបផ្សំរូបសម្ផស្សរបស់ស្រី្តផងដែរ មិនមែនភាពសិចស៊ីទាំងស្រុងនោះទេ។ រឿងងាយៗទាំង៧ខាងក្រោមនេះ ដែលយើងមិនសូវបានយកចិត្តទុកដាក់ អាចជាអ្វីដែលធ្វើឲ្យបុរសឈ្លក់វង្វេងបាន ៖

បុរសចូលចិត្តនារី ដែលចេះតុបតែងខ្លួន មិនឆើតពេក មិនសិចស៊ីពេក។ ដូច្នេះ ការស្លៀកពាក់បែបថ្លៃថ្នូរ ដែលចូលក្នុងចំណោមគេចុះ គឺគ្រប់គ្រាន់។ ស្បែកទន់ រលើបរលោង ជាផ្នែកមួយដែលបុរសពេញចិត្ត ដូចនេះ គួរថែរក្សាស្បែកឲ្យមានសំណើម ជាមួយក្លិនក្រអូបសាយ។ ចូរថែរក្សាក្បាលពោះឲ្យរាបស្មើ ដើម្បីបង្ហាញសម្រស់ឲ្យកាន់តែទាក់ទាញ។ 

បបូរមាត់ និងភ្នែកត្រូវបានបុរសចាត់ទុកជាកន្លែងទាក់ទាញខ្លាំង និងសិចសុីបំផុតលើផ្ទៃមុខរបស់មនុស្សស្រី។ អ្នកគួរថែរក្សាបបូរមាត់ឲ្យទន់រលោងស្អាត តែគេមិនចូលចិត្តបបូរមាត់ដែលលាបក្រែមក្រាស់ខ្លាំងឡើយ គួរលាបឲ្យស្រស់ស្អាតបែបធម្មជាតិ។ បូករួមជាមួយស្នាមញញឹមនៅលើបបូរមាត់ស្ត្រីជានិច្ចជាកាល គ្មានបុរសណាអាចគេចរួចឡើយ។

ស្រ្តីត្រូវចេះរក្សាទំនាក់ទនងស្នេហា ដោយចេះយោគយល់ សម្របតាមកាលៈទេសៈ កុំឆេវឆាវ ចេះអត់អោនឲ្យគ្នា និងជាមនុស្សដែលចេះរ៉ូមេនទិចទៀតផង។ បុរសម្នាក់ៗចូលចិត្តស្រ្តីដែលមានអត្តចរិកទន់ភ្លន់ ចេះប្រើសំដីផ្អែមល្ហែម ចំណែកឯការម្ញិកម្ញក់វិញ គឺជាទង្វើមួយដែលធ្វើឲ្យបុរសលង់ស្នេហ៍ខ្លាំងបំផុត។

មនុស្សប្រុសតែងសម្លឹងមើលភាពជឿជាក់នៅក្នុងខ្លួនមនុស្សស្រី គេអាចសង្កេតបានតាមរយៈការរាក់ទាក់ សម្លេង និងការប្រើក្រសែភ្នែក ។ បើសិនជាអ្នកអាចនិយាយបានតាមរបៀបធម្មជាតិ មិនភ័យ តក់ស្លុត មិនរអាក់រអួលនោះ មានន័យថា អ្នកបានឈ្នះចិត្តគេខ្លះទៅហើយ។

ស្ត្រីដែលមើលទៅពិសេសជាងគេក្នុងចំណោមស្ត្រីដទៃ គឺជាចំណាប់អារម្មណ៍នៃមនុស្សប្រុសទាំងឡាយ។ បុរសគ្រប់រូបចង់នៅជាមួយស្រ្ដី ដែលចេះជួយខ្លួនឲ្យឆ្លងផុតទុក្ខលំបាក និងជួយជំរុញឲ្យខ្លួនមានជីវិតកាន់តែល្អប្រសើរឡើង។ ដូចនេះការចេះជួយទុក្ខធុរៈ និងមើលថែរក្សាយកចិត្តទុកដាក់ជារឿងសំខាន់។ ភាពស្មោះត្រង់ ក៏ជាអ្វីដែលបុរសសម្លឹងទៅលើមនុស្សស្រី ដែលគេដាក់ចិត្តស្រឡាញ់ ។

ស្ត្រីដែលមានចំណេះដឹងចំពោះរឿងម្ហូបអាហារ អាចទាក់ទាញពួកប្រុសៗបានយ៉ាងងាយ ព្រោះបុរសមិនចូលចិត្តក្នុងការញាំម្ហូបស្រាប់នោះទេ។ ដូច្នេះសូមនារីទាំងអស់គ្នា ត្រូវចេះធ្វើម្ហូបឲ្យបានត្រូវមាត់ពួគគាត់។

ទាំងនេះហើយ គឺជាគ្រឿងលម្អធម្មជាតិ ដែលមានលើខ្លួនមនុស្សស្រី ហើយវាជាអ្វីដែលអាចទាក់ចិត្តបុរសបាន។ អញ្ចឹងស្រីៗត្រូវយកចិត្តទុកដាក់លើចំណុចទាំងនេះ នោះអ្នកនឹងឋិតក្នុងរង្វង់ដៃគាត់រហូត។