6វិធីសាស្រ្តងាយៗនេះ នឹងជួយឲ្យខួរក្បាលកាន់តែឆ្លាតវាងវៃ

ខួរក្បាល គឺជាផ្នែកមួយសម្រាប់គិតពិចារណា។ ខួរក្បាលរបស់មនុស្សយើងមានទំងន់ស្មើៗគ្នា តែមិនមែនសុទ្ធតែឆ្លាតវៃដូចគ្នានោះទេ។ គន្លឹះទាំងនេះ នឹងនាំឲ្យខួរក្បាលដំណើរការ និងចងចាំបានល្អ៖

1- ក្នុងមួយថ្ងៃៗ យើងត្រូវផឹកទឹកអោយបានច្រើន (7-8កែវ យ៉ាងតិច) ដើម្បីឲ្យខួរក្បាលមានភាពស្រស់ថ្លា។ ពិសារទឹកតែមួយមុខមិនគ្រប់គ្រាន់នោះទេ យើងក៏ត្រូវញាំអាហារ ដែលមានវីតាមីនដូចជាបន្លែ ផ្លែឈើ អាហារដែលមានជាតិសសៃ ព្រោះវាក៍អាចបំប៉នខួរក្បាលឲ្យកាន់តែល្អមួយកំរិតទៀត។

2- ត្រូវដេកឲ្យបាន៨ម៉ោងក្នុងមួយថ្ងៃ ពីព្រោះវាធ្វើឲ្យខួរក្បាលបានសម្រាកពីការហត់នឿយ តែមិនគួរលើសពី ៨ម៉ោងនោះទេ ព្រោះអាចអោយយើងឈឺក្បាលទៅវិញ។ ត្រូវហាត់ប្រាណជាប្រចាំ វាអាចជួយឲ្យខួរក្បាលមានសភាពរស់រវើក។ វាថែមទាំងនាំឲ្យមានរាងស្អាត និងសុខភាពល្អផងដែរ។

3- ជៀសវាងការផឹកគ្រឿងស្រវឹងច្រើន វាបណ្តាលឲ្យខួរក្បាលស្ពឹកស្រពន់។ ជាពិសេសគឺគ្រឿងញៀន ដែលជាប្រភពនាំឲ្យខួរក្បាលអន់ថយ បាត់បង់សតិ និងបំផ្លាញខ្លួនឯងយ៉ាងឆាប់រហ័ស ដូចនេះត្រូវជៀសពីពពួកទាំងនេះ កាន់តែឆ្ងាយកាន់តែល្អ។

4- ព្យាយាមគិតរកគំនិតថ្មីៗមកអនុវត្ដ ដែលនាំឲ្យខួរក្បាលអាចរៀន និងអាចបង្កើនគំនិតច្នៃប្រឌិតថ្មីៗ។ យើងគួរតែចំណាយពេលអានសៀវភៅឲ្យបានច្រើន ព្រោះវាអាចជួយខួរក្បាលរបស់យើងឲ្យដំណើរការកាន់តែខ្លាំង។ ប្រសិនយើងមិនប្រើប្រាស់ខួរក្បាលជាប្រចាំនោះទេ វាក៏មិនអាចមានភាពឆ្លាតវៃនោះដែរ។

5- ការលេង ឬស្ដាប់តន្រ្តី អាចជួញជម្រុញការចងចាំឲ្យកាន់តែល្អ ជួយកាត់បន្ថយ Stress។ ការធ្វើសមាធិ ក៏អាចធ្វើឲ្យមានអារម្មណ៍ស្ងប់ មិនធ្វើឲ្យខួរក្បាលច្របូកច្របល់ និងនាំឲ្យខួរក្បាលកាន់តែឆ្លាតវៃ។

6- ការធ្វើដំណើរទៅកន្លែងថ្មីៗ មិនត្រឹមតែអាចកាត់បន្ថយការតានតឹងនោះទេ វាក៏អាចជួយយល់ដឹងនូវអ្វីថ្មីៗជាច្រើនដូចជា របៀបរស់នៅ បទពិសោធន៍ និងអាហារ ជាហេតុធ្វើឲ្យគំនិត និងខួរក្បាលកាន់តែឆ្លាតវាងវៃផងដែរ ។