5គន្លឹះដែលធ្វើអោយគូស្វាមីភរិយាស្រលាញ់គ្នាស្អិតរមួត

បើចង់ឲ្យសេចក្តីស្នេហារបស់អ្នកមាននៅតែមានភាពផ្អែមល្ហែម និងកាន់តែស្អិតរមួតទៀត នោះគប្បីយល់ដឹង៥ចំនុចដូចខាងក្រោម ៖

1- ការស្មោះត្រង់នឹងគ្នានាំឲ្យគូស្វាមីភរិយា ឆ្ពោះទៅកាន់ជីវិតដ៏ល្អមូយបាន។ អ្នកទាំងពីរត្រូវបង្ហាញសេចក្កីស្មោះត្រង់រវាងគ្នានិងគ្នា មិនត្រូវក្បត់ចិត្តលួចមានថ្មីនោះឡើយ។ ការកុហកគ្នា វាជាទង្វើដ៏អាក្រក់មូយ ដែលអាចអោយយើងឈ្លោះគ្នានៅពេលដែលដឹងការពិត។

2- ត្រូវចេះបងា្ហញការបារម្ភ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ បើមិនចេះគិតពីគ្នាផង តើនឹងរស់នៅជាមួយគ្នាបានយ៉ាងម៉េចទៅ? ត្រូវចេះអត់អោនឲ្យគ្នា និងអធ្យាស្រ័យគ្នា។ កំហុសតូចតាចអាចបំភ្លេចបានក៏បំភ្លេចទៅ ពីព្រោះអ្នកទាំងពីរត្រូវរស់នៅជាមួយគ្នាអស់មួយជីវិត។

3- អ្នកទាំងពីរមានសិទ្ធស្មើរគ្នាក្នុងគ្រួសារ គ្មានអ្នកណាធំជាងអ្នកណា។ បើគិតផ្ទុយពីនេះ ការប្រីអំណាច ឬហឹង្សារទៅលើភរិយា ឬស្វាមីប្រាកដជាមាន។ ដូចនេះ មិនត្រូវឲ្យភាគីខាងណាមួយមានអារម្មណ៏ទទួលសំពាធយ៉ាងធ្ងន់ធ្ងរនេះឡើយ។

4- ត្រូវឧស្សាហ៏ប្រើពាក្យថា “ស្រលាញ់” ទៅរកគ្នា ព្រោះពាក្យនេះនឹងធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៏ល្អ ទោះបីជាហត់ពីការងារក៏ដោយ។ អ្នកត្រូវចំណាយពេលនៅជាមួយដៃគូឲ្យបានច្រើនតាមដែលអាចធ្វើបាន ជាពិសេសគឺមុនពេលចូលគេង ដែលជាពេលដែលរ៉ូមែនទិកបំផុត។ 

5- ចាប់ផ្តើមបង្កើតទំលាប់ប្រចាំថ្ងៃជាមួយគ្នា ធ្វើអ្វីមួយជាមួយគ្នា ដែលធ្វើឲ្យកម្លាំងស្នេហាកាន់តែស្អិតរមួត។ ម្យ៉ាងទៀត ត្រូវព្យាយាមយល់អារម្មណ៏ដៃគូរបស់ឲ្យបានច្រើន ចែករំលែករឿងក្នុងចិត្ត រឿងទុកលំបាក ភាពរីករាយ និយាយលើកទឹកចិត្តគ្នា បារម្ភពីគ្នាដោយចេញពីបេះដូង។

វិធីទាំងនេះស្តាប់ទៅដូចជាសាមញ្ញ តែវានាំឲ្យគូស្វាមីភរិយា អាចទទួលជីវិតសុភមង្គលនៅក្នុងក្រុមគ្រូសារបាន។