រវាងការចាក់ថ្នាំស្ពឹក និង ថ្នាំសន្លប់​ក្នុងអំឡុងពេលវះកាត់មួយណាល្អជាង?

រវាងការចាក់ថ្នាំស្ពឹក និង ថ្នាំសន្លប់​ក្នុងអំឡុងពេលវះកាត់មួយណាល្អជាង?

ការស្រាវជ្រាវ​ថ្មី​មួយ បាន​បង្ហាញថា កុមារ​អាចជា​សះស្បើយ​បាន​ឆាប់ ក្រោយពី​ការវះកាត់​មួយចំនួន ប្រសិនបើ​ពួកគេ បានទទួល​ការចាក់​ថ្នាំស្ពឹក ជាជាង​ការដាក់​ថ្នាំ​សន្លប់​។​

​ការស្រាវជ្រាវ បាន​រកឃើញថា អ្នកជំងឺ​ក្មេងៗ ដែល​បានទទួល​ថ្នាំស្ពឹក ហាក់​មិនសូវ​ជា​ទទួលរង ពី​ការរំខាន នៃ​ការដកដង្ហើម ក្រោយពី​ការវះកាត់​នោះទេ​។​

Related image

​វេជ្ជបណ្ឌិត អេ​ដ្រូ​វ ដាវី​ដ​សាន់ (Andrew Davidson) បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង បានផ្តល់​នូវ​ការបង្ហាញ ពី​របៀប​ដែល​កុមារ គួរតែមាន​ការទាក់ទង ទៅនឹង​ការដាក់​ថ្នាំស្ពឹក ចំពោះ​បញ្ហា នៃ​ជំងឺ​ក្លន​នេះ​។​

​វេជ្ជបណ្ឌិត Davidson បាន​ពន្យល់ថា យើង​បាន​រកឃើញថា ការចាក់​ថ្នាំស្ពឹក គឺមាន​សុវត្ថិភាព ជាង​ការដាក់​ថ្នាំ​សន្លប់​។​

​វា​មិនមាន​ការដឹង​ច្បាស់ អស់​រយៈពេល​ជា​យូរ អំពី​ការប្រើ​ថ្នាំ​សន្លប់ ចំពោះ​អ្នកជំងឺ​ក្មេងៗ និង​កុមារ​ធំៗ​បន្តិច​។ អ្នកឯកទេស​មួយចំនួន បាន​បារម្ភ​ថា វា​អាច​បណ្តាលឱ្យមាន បញ្ហា​រយៈពេល​យូរ​។ ថ្នាំស្ពឹក មិន​ធ្វើឱ្យ​អ្នកជំងឺ គេង​លក់​នោះទេ ប៉ុន្តែ ជំនួស​ដោយ​ការ​ស្ពឹក ផ្នែក​ណាមួយ នៃ​ខ្លួន​របស់​អ្នកជំងឺ​។​

​ការស្រាវជ្រាវ​ថ្មី បាន​មើល​ទៅលើ​អត្រា នៃ​បញ្ហា​ការដកដង្ហើម ចំពោះ​កុមារ ៧២២ នាក់ ក្រោយពី​ពួកគេ ត្រូវ​បានផ្តល់​ថ្នាំស្ពឹក ឬ​ថ្នាំ​សណ្តំ​។ លទ្ធផល​បាន​បង្ហាញថា ថ្នាំស្ពឹក បណ្តាលឱ្យមាន​បញ្ហា នៃ​ការដកដង្ហើម តិច​ក្នុង​រយៈពេល ៣០ នាទី ក្រោយពី​វះកាត់​។​

Image result for Anesthetic

​វេជ្ជបណ្ឌិត ហ្គូ​វ ហ្វ្រ​លៃ (Geoff Frawley) ក៏បាន​មើលទៅ​លើ​អ្នកជំងឺ ៣៣៩ នាក់ ដើម្បី​មើលថា​តើ ពួកគេ​មានការ​រីកចម្រើន ក្រោម​ការដាក់​ថ្នាំស្ពឹក បាន​ដោយ​របៀប​ណា​។​

​អោយ​Frawley បាន​និយាយថា ជា​រៀងរាល់ឆ្នាំ កុមារ​ជាច្រើន​លាន​នាក់ ត្រូវការ​វះកាត់ ក្នុង​រយៈពេល​មួយឆ្នាំ​ដំបូង នៃ​ជីវិត​របស់​ពួ​គេ​។ យើង​បាន​អះអាងថា​តើ កត្តា​ណាមួយ ដែល​ត្រូវបាន​ផ្សារភ្ជាប់ ជាមួយនឹង​លទ្ធផល​ប្រសើរ នៅពេល​កុមារ ដែល​ត្រូវបាន​ចាក់​ថ្នាំស្ពឹក ត្រូវបាន​ប្រើ​នោះ​៕

error: Content is protected !!