មូលហេតុ ៧យ៉ាងដែល ធ្វើឲ្យមនុស្សស្រីនិយាយកុហកមនុស្សប្រុស

សាកល្បងចិត្តសង្សារ  លាក់បាំងអតីតកាល  ការពារខ្លួន…គឺជាបណ្តាមូលហេតុដែលធ្វើឲ្យនាងនិយាយកុហក។

នារីក៏និយាយកុហកដូចបុរស បើទោះបីមានហេតុផលផ្សេងគ្នាក៏ដោយ ប៉ុន្តែកុហកនៅតែជាការកុហក។ ខាងក្រោមនេះជាមូលហេតុដែលបណ្តាលឲ្យបងប្អូននារីៗ ខំបិទបាំងការពិត។

ដើម្បីសាកចិត្តអ្នក

នាងអាចកុហកដើម្បីព្យាយាមសាកចិត្តអ្នក។ នាងអាចធ្វើជានិយាយពីរឿងសង្សារចាស់ឬប្រឌិតរឿងមួយដើម្បីមើលពីរបៀបដែលអ្នកមានប្រតិកម្ម។ នាងធ្វើដូច្នេះដើម្បីនៅថ្ងៃអនាគតនាងគួរតែដឹងថាអ្វីដែលត្រូវនិយាយទៅកាន់អ្នកនិងអ្វីដែលមិនគួរនិយាយ។ នាងអាចប្រាប់អ្នកថានាងទៅញាំអាហារពេលល្ងាចជាមួយអតីតគូស្នេហ៍និងចង់ឃើញថាអ្នកច្រណែន  ខឹងឬបាក់ទឹកចិត្ត។ ប្រសិនបើអ្នកមានប្រតិកម្មតាមវិធីដែលនាងបានរំពឹងទុកនោះ នាងនឹងមិននិយាយរឿងទាំងនេះជាថ្មីម្តងទៀតទេ។

ដើម្បីបង្កើនឥទ្ធិពលរបស់នាងមកលើអ្នក

នារីម្នាក់អាចកុហកដើម្បីទាក់ទាញអ្នក ដើម្បីដឹកនាំគំនិតនិងអារម្មណ៍របស់អ្នកឆ្ពោះទៅរកបំណងរបស់នា។ នាងអាចកុហកដើម្បីទទួលបានអ្វីទាំងអស់តាមគំនិតរបស់នាង។ និយាយរួមចង់ឲ្យអ្នកស្ដាប់តាមនាង។

ដើម្បីលាក់បាំងអតីតកាល

នារីម្នាក់អាចកុហកព្រោះនាងមិនចង់ឲ្យអ្នកដឹងច្បាល់ពីអតីតកាលរបស់នាងដែលអាចពាក់ព័ន្ធនឹងមូលហេតុមួយចំនួន៖ នាងខ្មាស់អៀនអំពីអតីតកាល ឬការបារម្ភទៅនឹងការនឹងការវិនិច្ឆ័យរបស់អ្នកចំពោះនាង។

មិនចង់ឲ្យអ្នកការបារម្ភ

ប្រសិនបើមិត្តរួមការងាររបស់នាងលេងអាក្រក់ចំពោះនាង ហើយនាងគិតថានាងអាចដោះស្រាយបាននោះ នាងមិនប្រាប់អ្នកទេព្រោះដោយសារតែមិនចង់ឱ្យអ្នកមានការព្រួយបារម្ភពីនាង។

ដើម្បីការពារខ្លួនអ្នក

ប្រហែលជានាងកុហកព្រោះមិនទុកចិត្តអ្នកនិងបារម្ភប្រសិនបើនាងបានឱ្យដឹងអ្វីមួយអំពីខ្លួននាង, អ្នកអាចប្រើវាប្រឆាំងនឹងនាង។ នាងមិនចូលចិត្តអារម្មណ៍នៃភាពងាយរងគ្រោះបែបនោះ។

ក្នុងគោលបំណងដើម្បីផ្គាប់ចិត្ដខ្លួនឯង

នាងកុហកដើម្បីផ្គាប់ចិត្តខ្លួនឯង ព្យាយាមដើម្បីកសាងនូវរូបភាពខ្លួនរបស់នាង – រូបភាពមួយដែលមិនមែនជាការពិតទាំងស្រុង។ នាងអាចនិយាយបំផ្លើសពីការទទួលបានជោគជ័យអ្វីដែលនាងបានសម្រេចបាន។ ធម្មតាប្រភេទនៃការនិយាយកុហកនេះគឺដើម្បីលើកទឹកចិត្តខ្លួន ប៉ុន្តែវាក៏អាចមានន័យថានាងមានអារម្មណ៍មិនសូវសុវត្ថិភាព។