ទិញត្រី១២០០០តោន ហេតុអ្វីពេលទៅដល់ផ្ទះបាត់អស់ ៤៧តោន

ខែ ៤ ឆ្នាំ ១៩១១ អ្នកជំនួញលីប៊ីម្នាក់បានទិញត្រីចំនួន១២០០០តោននៅប្រទេសណវេស រួចដឹកជញ្ជូនទៅប្រទេសលីប៊ីវិញ ពេលទៅដល់ហើយយកត្រីទៅថ្លឹងក៏ស្រាប់តែបាត់៤៧តោន។ លោកក៏គិតថាពេលទិញត្រី លោកបានឃើញផ្ទាល់និងភ្នែក សូម្បីតែបន្តិចក៏មិនបាត់ដែរ ការដឹកជញ្ជូនក៏មានការប្រយ័ត្នប្រយែង អញ្ចឹងតើត្រីចំនួន៤៧តោនបានបាត់ទៅណាទៅ? ក្រោយមកករណីនេះក៏បានលេចលឺទៅពាសពេញពិភពលោក។ ការពិតវាគឺមកពីបញ្ហាទំនាញផែនដី។ ទំងន់ផែនដីគឺជាទំនាញរវាងផែនដីហើយនិងបណ្តូលផែនដី។ ទំងន់របស់ផែនដីពេលខ្លះអាចធ្វើអោយទំនាញរបស់ផែនដីឡើងចុះផ្លាស់ប្តូរបានតាមតំបន់ ពីព្រោះនៅតំបន់ណាដែលនៅលើកាន់តែតូចនោះរយះទទឹងកាន់តែធំ។ របស់ដែលមានទំងន់១៩០គីឡូដូចគ្នា ពេលដែលយកវាទៅនៅតំបន់ខ្សែរអេក្វាទ័រនោះវានិងថយចុះ១គីឡូ។ នេះហើយគឺជាបញ្ហាដែលអ្នកជំនួញជនជាតិលីប៊ីជួបប្រទះ។