ថាម៉េច៖ រន្ធផ្ជិតជាបណ្ដុំនៃមេរោគដល់ទៅជាង ១៤០០ ប្រភេទ ?

ថាម៉េច៖ រន្ធផ្ជិតជាបណ្ដុំនៃមេរោគដល់ទៅជាង ១៤០០ ប្រភេទ ?

តាម​ធម្មតា ការ​ងូតទឹក​យ៉ាងតិច​ម្តង​ក្នុង​១​ថ្ងៃ​អាច​គ្រប់គ្រាន់​ណាស់​ទៅហើយ​ដើម្បី​សម្អាត​រាងកាយ លុបបំបាត់​ភាពកក្វក់​និង​មេរោគ​ដែល​គេ​ទទួលបាន​ពេញ​មួយថ្ងៃ​។ ក៏ប៉ុន្តែ មាន​កន្លែង​មួយ​ដែល​នៅតែ​មិន​ស្អាត​ទេ​ជាមួយនឹង​ការដែល​គ្រាន់តែ​ងូតទឹក​ធម្មតា នោះ​គឺ​រន្ធ​ផ្ចិត ដែល​ទាមទារ​ថា​ត្រូវធ្វើ​ការលាង​សម្អាត​បន្ថែមទៀត​។​

​ផ្ចិត​គឺជា​សំណល់​នៃ​ជាលិកា​ទងផ្ចិត​ដែល​ត​ភ្ជាប់​ទារក​ក្នុង​ផ្ទៃ​ទៅនឹង​សុករ​បស់​ម្តាយ ដើម្បី​ទទួលយក​សារជាតិ​ចិញ្ចឹម​។ ថនិកសត្វ​ទាំងអស់​សុទ្ធ​តែមាន​ផ្ចិត​នេះ​។ កាលណា​គេ​កាត់​ទង​បាត់ទៅ ស្បែក​ដែល​សេសសល់​នៅ​ក្លាយទៅជា​ផ្ចិត ដែលមាន​រាង​ប្លែកៗ​។​
Image result for bacteria in belly button                                         (បាក់តេរីនៅក្នងរន្ធផ្ចិត)

​រន្ធ​ផ្ចិត​គឺជា​ជម្រក​ធំ​មួយ​សម្រាប់​មេរោគ ដែល​ការ​ងូតទឹក​ធម្មតា​មិនអាច​លាង​សម្អាត​បានឡើយ​។ សរសៃ​នៃ​សម្លៀកបំពាក់ ញើស កោសិកា​ងាប់​របស់​ស្បែក កាកសំណល់​នៃ​ប្រេង​លាប​ខ្លួន​នានា មក​កក​នៅក្នុង​រន្ធ​ផ្ចិត​នេះឯង​។ ការសិក្សា​នៅ​កាណាដា​មួយ​ដែល​គេ​ចុះផ្សាយ​នៅក្នុង the Toronto Star បាន​ប្រាប់​ឱ្យដឹងថា គេ​បាន​រកឃើញ​មាន​បាក់តេរី​រហូតដល់​ទៅ​១,៤០០​ប្រភេទ​នៅក្នុង​រន្ធ​ផ្ចិត​!

​ដូច្នេះ អ្នក​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​សម្អាត​រន្ធ​ផ្ចិត​ឱ្យបាន​ល្អ ជៀសវាង​ការបង្ក​ជំងឺ​ផ្សេងៗ​។​

​ចំពោះ​រន្ធ​ផ្ចិត​ដែល​លិ​ប​៖

Image titled Clean Your Belly Button Step 2
​មុនពេល​ងូតទឹក យក​សំឡី​ត្បារ​ត្រចៀក​មួយ​មក​ជ្រលក់​អាល់កុល ជូត​សម្អាត​រន្ធ​ផ្ចិត​ឱ្យ​សព្វកន្លែង​។ ដល់ពេល​ងូតទឹក យក​សំឡី​មួយទៀត​ជ្រលក់​សាប៊ូ ជូត​សម្អាត​រន្ធ​ផ្ចិត​ម្តងទៀត​។ រួចហើយ​បាញ់​ទឹក​ក្តៅ​ឧណ្ហៗ​លាង​សម្អាត​។ ជូត​រន្ធ​ផ្ចិត​ឱ្យ​ស្ងួត​សិន សឹម​ងូតទឹក​ដូច​ធម្មតា​។​

​ចំពោះ​ផ្ចិត​ដែល​លៀន​៖

Image titled Clean Your Belly Button Step 5
​អ្នក​មិនចាំបាច់​ជូត​ដោយ​អាល់កុល​ទេ គឺ​គ្រាន់តែ​យក​កូនកន្សែង​ជ្រលក់​សាប៊ូ យកមក​ជូត​សម្អាត បាន​ហើយ​។ ត្រូវ​លាង​សម្អាត​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ រួច​ជូត​ឱ្យ​ស្ងួត​សិន សឹម​ងូតទឹក​។​

error: Content is protected !!