តើកៅអីឡានមួយណាដែលមានសុវត្ថភាពជាងគេ?

ការជិះឡានក៏មានរបៀបរបបនិងបែបផែនស្តង់ដាររបស់វាដែល៕ បើសិនជាយើងលើកយកឡានធម្មតាដែលមានកៅអី៥មកនិយាយ តើនៅពេលដែលយើងមានភ្ញៀវ គួរតែអោយភ្ញៀវអង្គុយកន្លែងណាទើបអាចបង្ហាញពីការមានសុជីវធម៏ជាងគេ? អ្នកជំនាញបានធ្វើការបង្ហាញថា ពេលមានភ្ញៀវក្នុងកំឡុងពេលបើកបរ បើសិនជាយើងជាអ្នកបើកបរដោយខ្លួនឯងហើយត្រូវនាំភ្ញៀវទៅលេងនៅខាងក្រៅ នោះកៅអីដែលនៅជាប់និងតែកុងឡានគឺជាកៅអីដែលមានសុជីវធម៏បំផុត។ តែបើសិនជាស្ថិតនៅក្នុងកិច្ចការរដ្ឋ កៅអីដែលនៅក្រោយកៅអីជាប់តែកុងឡានគឺជាកៅអីដែលមានសុជីវធម៏បំផុត។ ហើយកៅអីដែលមានសុវត្ថភាពបំផុតគឺជាកៅអីដែលនៅជួរក្រោយគេនិងជាកៅអីដែលស្ថិតនៅកណ្តាល។
Related image បើតាមការពិសោធរបស់អ្នកជំនាញនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ កៅអីនេះគឺអាចមានសុវត្ថភាពដ៏ទៅ៥៩%ឯណោះ បន្ទាប់មកគឺកៅអីដែលនៅពីក្រោយតៃកុងឡានដែលអាចមានសុវត្ថភាព២៥%។ តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនៅតែណែនាំថាបើចង់ទទួលបានសុវត្ថភាព គែត្រូវតែពាក់ខ្សែរក្រវ៉ាត់សុវត្ថភាពក្នុងកំឡុងពេលធ្វើដំណើរ។
Related image