កត្តាអ្វីខ្លះ៖ ដែលអ្នកគួរយកចិត្តទុកដាក់មុនពេលបើកអាជីវកម្មថ្មី ?

ការគិត​អំពី​ការបើក​អាជីវកម្ម​ដោយ​ខ្លួនឯង​គឺជា​អ្វីដែល​មនុស្ស​ទូទៅ​ប្រាថ្នា​ចង់បាន ព្រោះ​ពួកគេ​ដឹងថា​មានតែ​ការចាប់ផ្តើម​អាជីវកម្ម​ដោយ​ខ្លួនឯង​ប៉ុណ្ណោះទើប​អាចជួយ​ខ្លួន និង​គ្រួសារ​ឱ្យមាន​ជីវភាព​ធូ​ធារ​បាន​។ ទោះជា​យ៉ាងណា​មិនមាន​មនុស្ស​ច្រើន​ឡើយ​ដែរ​អាច​សម្រេចបាន​នូវ​គោលបំណង​ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​នោះ​។ ម្យ៉ាងវិញទៀត​ អាជីវកម្ម​ដែល​បាន​បង្កើតឡើង​មួយចំនួនធំ​ បាន​ផុតរលត់​ទៅវិញ​ផងដែរ​ក្នុង​រយ​:​ពេល​ពី ៣ខែ ទៅមួយ​ឆ្នាំ​ដោយសារ​កត្តា​ផ្សេងៗ​។ ដើម្បី​ជាការ​កាត់បន្ថយ​នូវ​ហានិភ័យ​នៃ​ការបើក​អាជីវកម្ម​របស់​អ្នកយើង​សូម​ធ្វើការ​ណែនាំ​អ្នក​ឱ្យ​គិត​ទៅដល់​កត្តា ៥យ៉ាង​មុន​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​។​

១) ឈ្មោះ​អាជីវកម្ម​

Related image
អ្នក​ត្រូវ​ប្រាកដថា​ឈ្មោះ​ដែល​អ្នកនឹង​ធ្វើការ​ប្រើប្រាស់​ជាមួយ​អាជីវកម្ម​គឺជា​ឈ្មោះ​ដែល​មិន​ជាន់​ជាមួយនឹង​អាជីវកម្ម​ដ៏​ទៃ ហើយ​នឹងមិន​បង្កបញ្ហា​ដល់​អាជីវកម្ម​នៅ​ថ្ងៃ​ខាងមុខ​។​

២) មានច្បាប់​អនុញ្ញាត​

Related image
មាន​អាជីវកម្ម​ច្រើនណាស់​ដែល​បាន​ប្រតិបត្តិការ​ជាមួយ​ការមិន​ចុះបញ្ជី​ដែល​បានធ្វើឱ្យ​អាជីវកម្ម​មាន​បញ្ហា​យ៉ាងច្រើន​នៅ​ថ្ងៃ​ខាងមុខ​។ កុំ​ខ្លាច​ក្នុងការ​ចំណាយ​ប្រាក់​បន្តិចបន្តួច​បើសិនជា​អ្នក​បានដាក់​ចិត្ត​ដាក់​កាយ​ថា​ចាប់ផ្តើម​អាជីវកម្ម​ហើយ​នោះ​។ អ្នក​ត្រូវធ្វើ​ការស្វែងយល់​អំពី​ច្បាប់​នៃ​ការបើក​អាជីវកម្ម ការរត់​ឯកសារ​ក្នុងការ​ទទួលបាន​សិទ្ធិ​អាជីវកម្ម និង​ការបង់ពន្ធ​អាជីវកម្ម​ទៅឱ្យ​រដ្ឋ​។​

៣) មូលធន​គ្រប់គ្រាន់​

Image result for wikihow how to open new business
​បញ្ហា​ខ្វះ​ទុន​ក្នុង​អាជីវកម្ម​បានធ្វើឱ្យ​អាជីវកម្ម​ជាច្រើន​បាន​ដួលរលំ បើទោះបីជា​ដំណើរការ​នៃ​អាជីវកម្ម​មាន​ភាពរលូន​ក្តី​។ ដូច្នេះ​បើសិនជា​អ្នក​មិន​ចង់​មាន​បទពិសោធ​ន៏​ដូចនេះ​ទេ អ្នក​គប្បី​ធ្វើ​ការគិត​គួរ និង​ប៉ាន់​ស្មានថា​តើ​មូលធន​ដែល​អ្នកមាន​អាចជួយ​ឱ្យ​អាជីវកម្ម​របស់​អ្នក​រស់រាន​រហូតដល់​អាជីវកម្ម​អាចបង្កើត​ចំណូល​ជូន​អ្នក​បានដែរ​ឬ​ទេ​។​

 ៤) សុខភាព​

Image result for wikihow how to open new business
សុខភាព​របស់​អ្នក​គឺមាន​តម្លៃ​ជាង​អ្វី​ទាំងអស់ ព្រោះ​អាជីវកម្ម​របស់​អ្នកនឹង​ត្រូវ​ក្ស័យធន​ភ្លាម ​នៅពេលដែល​អ្នកមាន​បញ្ហា​សុខភាព​។ ចូល​គិត​ទៅដល់​បញ្ហា​ទាំងនេះ​ដោយ​រៀបចំ​ឱ្យបាន​ច្បាស់លាស់​ថា​ពេលណា​ដែល​គួរ​សម្រាក ពេលណា​ដែល​គួរ​ធ្វើការ​។​

៥) កុំ​យក​មូលធនអាជីវកម្ម​ធ្វើ​ការចំណាយ​ផ្ទាល់ខ្លួន​

Image result for wikihow how to open new business
​មនុស្ស​មួយចំនួនធំ​បាន​ធ្វេសប្រហែស​ក្នុង​ចំណុច​នេះ​ដោយ​គិតថា​ខ្លួន​ជា​ម្ចាស់​អាជីវកម្ម ដូច្នេះ​ការដក​លុយ​ពី​ក្នុង​អាជីវកម្ម​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​គឺជា​រឿង​ធម្មតា​។ ការគិត​បែបនេះ​គឺ​ខុស​ទាំងស្រុង​ព្រោះ​អ្នកនឹង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ថ្ងៃ​ណាមួយ​ជាក់​ជាមិនខាន​៕