គុណ​ប្រយោជន៍​ដ៏​មាន​តម្លៃ​នៃ​ផ្លែម្នាស់

ម្នាស់​គឺជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ស្ថិត​នៅ​ក្នុង​បញ្ចី​នៃ​អាហារ​ដ៏ល្អ សម្រាបបញ្ជៀស​ឲ្យ​ឆ្ងាយ​ពី​ជំងឺ​រលាក​ភ្នាស់​រន្ធ​ឆ្អឹង ក៏​ដោយ​សារ​តែ​នៅ​ក្នុង​ម្នាស់​មាន​ផ្ទុក​អង់​ស៊ីម​ដ៏កម្រ​មួយ ដែល​គេ​ហៅ​ថា bromelain ។ Bromelin គឺ​ជាង​អង់​ស៊ីម​ដែល​មាន​គ្រប់​ទីក​ន្លែង​នៃសាច់​ម្នាស់ ប៉ុន្តែ​វា​មាន​នៅ​ក្នុង​ស្នូល (ខ្ពស់​ជាង ៨ ទៅ ២០ ដងនៃ​សាច់​ម្នាស់) ហើយ​នៅ​ក្នុង​ទឹក​ម្នាស់ ១០០ មី​លី​លីត្រ មាន​សារ​ធាតុ Bromelin ៨០០ មីលី​ក្រាម។

តាម​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​បង្ហាញ​ថា សារ​ធាតុ Bromelin គឺ​ជា​ឱស​ថ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​សុខ​ភាព​មនុស្ស។ ប្រសិទ្ធិ​ភាព​រសប់ Bromelin អាច​ជួយ​កាត់​បន្ថយ​ស្លេស​នៅ​ក្នុង​ច្រមុះ ដែល​បង្ក​ឲ្យ​មាន​ការ​រលាក និង​ស្លែ​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​ភ្នាស​រន្ធឆ្អឹង។

– Bromelain ជួយ​កាត់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រលាក, កាត់​បន្ថយ​ការ​ឈឺចាប់ និង​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ជំងឺ​ប្រហោង​ឆ្អឹង​ត្រង់​ប្រអប់​ដៃ​មាន​ភាព​ប្រសើរ​ឡើង។

– Bromelain ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេង​ទៀត ដែល​ទាក់​ទង​ទៅនឹង​ការ​ឆ្លង​មេរោគ រលោក​ផ្លូវ​ដង្ហើម, ព្យាបាល​ជំងឹ​ទាក់ទង​នឹង​ឈាម​ដូចជា ការ​ឈឺចុក​ចាប់​ក្នុង​ទ្រូង និង​ការ​រលាក​សសៃ​ឈាម​ជា​ដើម។

– Bromelain កាត់បន្ថយការ​ឈឺចាប់​ប្រព័ន្ធ​រំលាយ​អាហារ និង​ក្រពះ ដោយ​អាច​ជួយ​បំបែក​ប្រូតែ​អ៊ីន។ ជា​ពិសេស​វា​មាន​ប្រសិទ្ធិ​ភាព​នៅ​ពេល​ដែល​រួម​បញ្ចូល​ជា​មួយ​នឹង​កាបូអ៊ីដ្រាត និង​ជាតិ​ខ្លាញ់។ ដូច្នេះ​ការ​បរិភោគ​ម្នាស់​ច្រើន នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ខ្ចិល​ដោយ​សារ​តែ​អង់​ស៊ីម​នេះ​មាន​ពាស​ពេញ​ផ្លែ​ម្នាស់។

៙របៀបប្រើ

អ្នកអាចយកម្នាស់នេះជាបង្អែម, ធ្វើ​ជា​បន្លែ​សម្រាប់​ឆា ឬ​ក៏​មុខ​ម្ហូប​ផ្សេង​ទៀត អ្នក​នឹង​ទទួល​បាន​សារ​ធាតុ Bromelin បន្ទាប់​ពី​ទទួល​នូវ​កំដៅ​ប្រហែល​ជា ៦០ នាទី។ អ្នក​មិន​គួរ​មើល​រំលង​ស្នូល​ម្នាស់​ទេ បើ​ទោះជាវា​រឹង​ពិបាក​ញ៉ាំ​បន្តិច​ក៏​ដោយ ពី​ព្រោះ​សារ​ធាតុ Bromelin ភាគ​ច្រើន​គឺ​នៅ​ក្នុង​ស្នូល។ ចូរ​កុំ​ប្រើ​ម្នាស់​ដែល​ស្អុយ ឬរ​លួយ ព្រោះ​វា​ងាយ​នឹង​មាន​មេរោគ​ឆ្លង​ចូល ដែល​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​របស់​អ្នក​ទៅ​វិញ៕

ដោយ:មករា

ប្រភព:បរទេស