ប្រទេស​ទាំង​៥​​នេះ​លក់​ទំនិញ​ដាច់​បំផុត ព្រោះ​មាន​ទីផ្សារ​ធំ​​ជាងគេ​​នៅ​ក្នុង​ពិភពលោក

សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​នៅ​តែ​រីក​ចម្រើន​ខ្លាំង​ជា​ដរាប (booming)។ ចំណែក​ប្រទេស​ក្រៅពី​នេះ​មិន​អាច​ប្រៀប​ផ្ទឹម​ជា​មួយ​អាមេរិក​បាន​ទេ។ ប្រទេស​ចិន​ដែល​ជា​មហាយក្ស​អាស៊ី (economic giant) រីក​ចម្រើន​ទាំង​វិស័យ​សេដ្ឋកិច្ច​ជាតិ និង​អត្រា​លក់​ទំនិញ​នៅ​លើ​ទីផ្សារ​។ អ្នក​វិភាគ​ខ្លះ​បាន​វាយតម្លៃ​ថា​នា​រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​ទៀត ប្រទេស​ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​ធំ​ជាង​គេ​នៅ​ក្នុង​ពិភពលោក។

គេ​សង្កេត​ឃើញ​ថា​ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំ បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ការ​ប្រកប​មុខ​របរ​ទទួល​ទាន ព្រោះ​កាលណា​ទំហំ​សេដ្ឋកិច្ច​កាន់​តែ​ធំ នាំ​ឲ្យ​ទីផ្សារ​កាន់​តែ​ធំ និង​លក់​ទំនិញ​បាន​កាន់​តែ​ច្រើន​ ព្រោះ​មនុស្ស​មាន​លុយ​ទិញ​ទំនិញ។ ភាសា​សាមញ្ញ​មួយ​ម៉ាត់​និយាយ​ថា «ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ទូលាយ រក​ស៊ី ឬ​ប្រកប​មុខ​របរ​អ្វី​ក៏​ត្រូវ​ប៉ាន់»។ ខាង​ក្រោម​នេះ​ជា​ប្រទេស​ដែល​​មាន​ទំហំ​ទីផ្សារ​លក់​ទំនិញ​ធំ​ជាង​គេ​នៅ​ក្នុង​ពិភពលោក។


១- សហរដ្ឋអាមេរិក
​- ប្រជាពលរដ្ឋ​សរុប ៖ ជាង ៣២១ លាន​នាក់
– ទំហំ​សេដ្ឋកិច្ច​គិត​តាម​យុគភាព​នៃ​អំណាច​ទិញ ៖ ជាង ១៧ ពាន់​ពាន់​លាន​ដុល្លារ (trillion)
​- ផលិតផល​សរុប​ក្នុង​ស្រុក​គិត​តាម​ល្បាយ​ស្មើ​សាច់ ៖ ជាង ៥,៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ


សហរដ្ឋ​អាមេរិក​មាន​ចំណែក​ទីផ្សារ ២៩% នៃ​ទីផ្សារ​សរុប​ទូទាំង​ពិភពលោក។


​២- ប្រទេស​ជប៉ុន
– ប្រជាពលរដ្ឋ​សរុប ៖ ជាង ១២៦ លាន​នាក់
– ទំហំ​សេដ្ឋកិច្ច​គិត​តាម​យុគភាព​នៃ​អំណាច​ទិញ ៖ ជាង ៤,៨ ពាន់​ពាន់​លាន​ដុល្លារ (trillion)
​- ផលិតផល​សរុប​ក្នុង​ស្រុក​គិត​តាម​ល្បាយ​ស្មើ​សាច់ ៖ ជាង ៣,៨ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ
ប្រទេស​ជប៉ុន​មាន​ចំណែក​ទីផ្សារ ៨,៥១% នៃ​ទីផ្សារ​សរុប​ទូទាំង​ពិភពលោក។


៣- ​ប្រទេស​អាល្លឺម៉ង់
– ប្រជាពលរដ្ឋ​សរុប ៖ ជាង ៨០ លាន​នាក់
– ទំហំ​សេដ្ឋកិច្ច​គិត​តាម​យុគភាព​នៃ​អំណាច​ទិញ ៖ ជាង ៣,៨ ពាន់​ពាន់​លាន​ដុល្លារ (trillion)
​- ផលិតផល​សរុប​ក្នុង​ស្រុក​គិត​តាម​ល្បាយ​ស្មើ​សាច់ ៖ ជាង ៤,៦ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ
ប្រទេស​អាល្លឺម៉ង់​មាន​ចំណែក​ទីផ្សារ ៥,២៩% នៃ​ទីផ្សារ​សរុប​ទូទាំង​ពិភពលោក។​


៤- ​ប្រទេស​ចិន
​- ប្រជាពលរដ្ឋ​សរុប ៖ ជាង ១៣៥៧ លាន​នាក់
– ទំហំ​សេដ្ឋកិច្ច​គិត​តាម​យុគភាព​នៃ​អំណាច​ទិញ ៖ ជាង ១៨,៩ ពាន់​ពាន់​លាន​ដុល្លារ (trillion)
​- ផលិតផល​សរុប​ក្នុង​ស្រុក​គិត​តាម​ល្បាយ​ស្មើ​សាច់ ៖ ជាង ១,៣ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ
ប្រទេស​ចិន​មាន​ចំណែក​ទីផ្សារ ៥,២៩% នៃ​ទីផ្សារ​សរុប​ទូទាំង​ពិភពលោក។


៥- ​ប្រទេស​បារាំង
– ប្រជាពលរដ្ឋ​សរុប ៖ ជាង ៦៦ លាន​នាក់
– ទំហំ​សេដ្ឋកិច្ច​គិត​តាម​យុគភាព​នៃ​អំណាច​ទិញ ៖ ជាង ២,៦ ពាន់​ពាន់​លាន​ដុល្លារ (trillion)
​- ផលិតផល​សរុប​ក្នុង​ស្រុក​គិត​តាម​ល្បាយ​ស្មើ​សាច់ ៖ ជាង ៤,១ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ
ប្រទេស​បារាំង​មាន​ចំណែក​ទីផ្សារ ៤,៤៥% នៃ​ទីផ្សារ​សរុប​ទូទាំង​ពិភពលោក។


កំណត់​សម្គាល់ ៖ ទីផ្សារ​នៅ​ក្នុង​ន័យ​នេះ សំដៅ​លើ​ទំហំ​ទឹកប្រាក់​ដែល​អាច​មាន​លទ្ធភាព​ទិញ​ទំនិញ​ជា​ប្រភេទ​សេវាកម្ម និង​ផលិតផល។ ទំហំ​ទីផ្សារ​​ជា​លទ្ធភាព​​ដែល​គេ​អាច​លក់​ទំនិញ​ចេញ​ ព្រោះ​មនុស្ស​រស់​នៅ​តំបន់​នោះ​​ចង់​ទិញ​ទំនិញ ហើយ​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ​។  ពោល​គឺ​មិន​មែន​ត្រឹម​ជា​ជា​អ្នក​ចង់​ទិញ ហើយ​គ្មាន​ប្រាក់​សម្រាប់​ទិញ​នោះ​ទេ។

ប្រភព:បរទេស

ដោយ:មករា