វិធីកំចាត់ អាស៊ីតអ៊ុយរិច ក្នុងសន្លាក់ឆ្អឹង

ជាទូទៅ មនុស្សកាន់ តែមាន អាយុច្រើន តែងតែ ជួបប្រទះនូវបញ្ហា ឈឺសន្លាក់ឆ្អឹង និងពិបាកពេលដើរ ទៅណាមក ណាម្តងៗ។ មូលហេតុ ដែលបង្កឲ្យ មានបញ្ហានេះ កើតឡើង គឺបណ្តាលមក ពីការស្ងួត​ទឹក រំអិលនៅក្នុង សន្លាក់ឆ្អឹង និងការកើតមាន អាស៊ីតអ៊ុយរិច ច្រើននៅក្នុង សន្លាក់ឆ្អឹង។ អាស៊ីតអ៊ុយរិចជា ភ្នាក់ងាដ៏សំខាន់មួយ ដែលបានសម្លាប់ កោសិកាដែលមាននៅក្នុងសន្លាក់ឆ្អឹងដែលធ្វើឲ្យលោកអ្នកមានការលំបាកនិងឈឺចាប់ត្រង់សន្លាក់ឆ្អឹងពេលដែលលោកអ្នកបោះជំហ៊ានដើរម្តងៗ។ 

ការសិក្សាជាច្រើនបានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហាសន្លាក់ឆ្អឹងនេះ លោកអ្នកត្រូវតែ កំចាត់អាស៊ីតអ៊ុចរិច ចេញពីក្នុងខ្លូនរបស់ លោកអ្នកជាមុនសិន។​ ហើយដើម្បីកំចាត់ អាស៊ីតអ៊ុចរិច បានលោកអ្នកត្រូវទទួលទានអាហារ ដែលមានជាតិក្បុងឲ្យ បានច្រើន ព្រោះថាជាតិក្បុង អាចជួយបន្សាបជាតិ អាស៊ីតអ៊ុយរិចបាន យ៉ាងមាន ប្រសិទ្ធភាព ហើយលោកអ្នកក៏ត្រូវ តែតមញាំអាហារ ដែលមានជាតិជូរ និងអាហារដែលមានជាតិអាស៊ីតខ្អស់។ អាហារដែលសម្បូរទៅដោយជាតិក្បុងមានដូចជា៖

  • – នំបុ័ងធ្វើពីស្រូវរ៉ៃ
  • – តៅហ៊ូ
  • – ពោតបារាំង
  • – សណ្តែកខៀវ
  • – ការ៉ុត
  • – ប៉េងប៉ោះ
  • – បន្លែបៃតង
  • – ម្ទេសលឿងនិងក្រហម
  • – ល្ពៅ
  • – ត្រសក់
  • – ស្ពៃក្តោប
  • – សាឡាត់
  • – ស្លឹកខ្ទឹម
  • – សារ៉ាយស្ងួត
  • – មើមខ្ទឹមស
  • – ប្រេងអូលីវ

ប្រភព: បរទេស

ដោយ:ទេវី