ក្រុមហ៊ុនបច្ចេកវិទ្យា​​ថ្មីៗ ទាំង៩ ដែល​មាន​តម្លៃ​​បំផុត​​ ក្នុង​លោក

កាល​​ពី​មុន​ ​គេ​បាន​កំណត់​​​​របា​ (bar) ​​មួយ​​​គឺ​តម្លៃ​ទីផ្សារ​​ប្រមាណ​ ១​ ពាន់​លាន​ដុល្លារ​​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ក្រុមហ៊ុន​រក​ស៊ី​ខាង​បច្ចេកវិទ្យា​​ជោគជ័យ (massive success for tech start-ups)។ ​ប៉ុន្តែ​ទំហំ​នេះ​​ បាន​កើន​ឡើង​​ដល់​ ៥​ពាន់​​​លាន​ដុល្លារ​វិញ។ ​ខាង​ក្រោម​នេះ​ គឺ​ជា​ក្រុមហ៊ុន​ដែល​បង្កើត​ថ្មី (start-up) ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​មាន​តម្លៃ​បំផុត​ (most valuable) ​ទាំង​ ៩​ក្នុង​ពិភពលោក។ ​

៩) Dropbox៖ ​តម្លៃ​ ១០​ពាន់​លាន​ដុល្លារ​

-នាយក​ប្រតិបត្តិ៖​ Drew Houst

-​បង្កើត​ឡើង​៖ ២០០៧​
-​​ក្រុមហ៊ុន​​​ផ្ទុក​​ឯកសារ​ បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ ២០០​លាន​នាក់​

៨) Airbnb៖ តម្លៃ​ ១០​ពាន់​លាន​ដុល្លារ​

​-នាយក​ប្រតិបត្តិ៖​ Brian Chesky 
-​បង្កើត​ឡើង​៖ ២០០៨​​
-​​​​ជា​ទីផ្សារ​​ជួល​ផ្ទះ​ ​(អ្នក​ចង់​ជួល​ផ្ទះ​ដល់​និវាសនជន​បណ្ដោះ​អាសន្ន​​​​-temporary residents) បច្ចុប្បន្ន​មាន​នៅ​ ១៩០​ប្រទេស​

 

៧) ​​Pinterest៖ ​​តម្លៃ​ ​១១​ពាន់​លាន​​ដុល្លារ
​​​​-នាយក​ប្រតិបត្តិ៖​ Ben Silbermann
-​បង្កើត​ឡើង​៖ ២០០៨​​

 

៦) ​Flipkart៖ ​១១​ពាន់​លាន​ដុល្លារ​

-នាយក​ប្រតិបត្តិ៖​ Sachin Bansal ​ 
-​បង្កើត​ឡើង​៖ ២០០៧​​​
-​​​​​ក្រុមហ៊ុន​ e-commerce ​ផ្ដោត​ទៅ​​លើ​​​ផលិតផល​អេឡិចត្រូនិក​ ​សៀវភៅ​ និង​តន្ត្រី​​

 

​៥) SpaceX៖ ​តម្លៃ​ ១២​ពាន់​លាន​ដុល្លារ​

-នាយក​ប្រតិបត្តិ៖​ Elon Musk ​ ​ 
-​បង្កើត​ឡើង​៖ ២០០២​ 
-ផ្ដោត​លើ​​ស្រាវជ្រាវ​វិស័យ​អវកាស​​

 

​៤) Palantir៖ ​តម្លៃ​ ​១៥​ពាន់​លាន​ដុល្លារ​

-នាយក​ប្រតិបត្តិ៖​ Alexander Karp​ 
-​បង្កើត​ឡើង​៖ ២០០៤
-ក្រុមហ៊ុន​​ផ្នែក​ Software និង​សេវាកម្ម​​ផ្នែក​ខាង​វិភាគ​ទិន្នន័យ (អតិថិជន​ធំ​ CIA និង​ FBI) 

​​៣) Snapchat៖ ​​តម្លៃ​ពី​ ១៦​ ទៅ​ ១៩​ពាន់​លាន​ដុល្លារ​
-នាយក​ប្រតិបត្តិ៖​ Evan Spiegel 
-​បង្កើត​ឡើង​៖ ២០១២
-​ផលិត​ ​app ​​(photo messaging) ​​​

 

២) ​Uber៖ ​តម្លៃ​ ៤១,២​ពាន់​លាន​ដុល្លារ​

-នាយក​ប្រតិបត្តិ៖​ ​Travis Kalanik ​ 
-​បង្កើត​ឡើង​៖ ២០០៩​
-​សេវាកម្ម​រថយន្ត​តាក់ស៊ី​

 

១) Xiaomi ៖ តម្លៃ​ ៤៦​ពាន់​លាន​ដុល្លារ​

-នាយក​ប្រតិបត្តិ៖​ Jun Lei ​
-​បង្កើត​ឡើង​៖ ២០១០​
-​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​ចិន៕

ប្រភព: បរទេស

ប្រែសម្រួលដោយ: ទេវី