៦វិធីងាយៗក្នុងការចងចិត្តស្វាមី កុំឲ្យមានស្រីខាងក្រៅ

ពេលរៀបការរួច ស្រីៗតែងភ័យព្រួយរឿងប្ដីមានស្រីថ្មីលួចលាក់។ នេះជាកង្វល់មួយ ដែលស្រ្តីខ្វល់ខ្វាយយ៉ាងខ្លាំង ព្រោះបើសម្រស់មិនស្អាត ខ្លាចថាថ្ងៃណាមួយស្វាមីនឹងបែកចិត្តទៅមានស្រីថ្មី។ តែកុំបារម្ភ ប្រសិនបើអ្នកអនុវត្តវិធីទាំងនេះ ធានាថាប្ដីគ្មានថ្ងៃបែកចិត្តពីអ្នកឡើយ៖

1- ការថែរក្សាសម្ផស្សឲ្យស្រស់ស្អាត គឺជួយរក្សាជីវិតគូឲ្យបានយូរអង្វែង ព្រោះមនុស្សប្រុសស្រលាញ់ភាពស្រស់ស្អាតរបស់នារីជានិច្ច។ ការមានកូនបណ្តាលឲ្យសម្រស់ធ្លាក់ចុះ ដូចនេះត្រូវតែថែរក្សាខ្លួនឯងឲ្យបានល្អបំផុត ទាំងរាងកាយ និងសម្រស់។ ភាពស្រស់ស្អាតជួយឲ្យអ្នកមានទំនុកចិត្ត និងមិនខ្លាចសា្វមីចេញទៅមានស្រីក្រៅផ្ទះឡើយ។

2- ការរក្សាក្លិនខ្លួនឲ្យនៅតែក្រអូបជាប់ខ្លួនពេញមួយថ្ងៃ គឺជារឿងដែលត្រូវយកចិត្តទុកដាក់។ មិនត្រូវប្រើទឹកអប់ឆួលទេ តែត្រូវជ្រើសរើសទឹកអប់ដែលមានក្លិនក្រអូបស្រាលជាប់បានយូរ។ ម៉្យាងទៀត ភរិយាទាំងឡាយគួរតែធ្វើឭកពារ ឲ្យបានដូចពេលនៅក្រមុំ ត្រូវចេះបិទបាំងរូបរាងកាយ ដើម្បីឲ្យប្ដីកាន់តែមានអារម្មណ៍ចង់នៅក្បែរគ្រប់ពេល។

3- ត្រូវតែចេះបង្ហាញពីភាពខ្មាសអៀនពេលនៅចំពោះមុខប្ដីខ្លះ ដើម្បីកុំឲ្យគេមានអារម្មណ៍នឿយណាយ ដូចជា ពេលប្តីសុំថើប អ្នកត្រូវតែចេះបង្ហាញឬកពារមិនព្រមដោយងាយៗ ទើបប្តីនៅតែក្នាញ់ នៅតែស្រលាញ់គ្រប់ពេល។

4- ត្រូវចេះយកចិត្តទុកដាក់ចំពោះស្វាមីឲ្យបានច្រើនសូម្បីតែរឿងតូចតាច ដូចជាតើគេចូលចិត្តញាំអ្វី ចូលចិត្តសម្លៀកបំពាក់ប្រភេទណា ពណ៌អ្វី ។ល។ ចំណែករឿងលើគ្រែ ត្រូវដឹងថាស្វាមីចូលចិត្តបែបណាដើម្បីផ្គាប់ចិត្តគេ។

5- មិនត្រូវប្រើពាក្យគំរោះគំរើយ អសុរសដាក់ប្ដីជាដាច់ខាត។ ត្រូវរក្សាពាក្យសម្ដីផ្អែមល្ហែម គោរពគ្នាទៅវិញទៅមក។ ត្រូវចេះលើកទឹកចិត្តប្តី នៅពេលដែលគាត់ជួបរឿងមិនល្អ ឬបាក់ទឹកចិត្ត និងធ្វើឲ្យគាត់មានអារម្មណ៌ស្រស់ថ្លាឡើងវិញ នោះធានាថាប្ដីនឹងស្រលាញ់អ្នកអស់ពីចិត្ត។

6- ទោះអ្នកទាំងពីរត្រូវចេញទៅធ្វើការរកលុយនៅក្រៅផ្ទះក៏ដោយ ក៏រឿងកិច្ចការផ្ទះ ដូចជាចានឆ្នាំង ម្ហូបអាហារ ផ្ទះសម្បែង នៅតែត្រូវការនារីជាចាំបាច់។ ប្រពន្ធល្អមិនភ្លេចពីរឿងសម្អាត និងចាត់ចែងផ្ទះសម្បែងឡើយ។ ជាងនេះទៅទៀត ភរិយាត្រូវចេះចាត់ចែងទុកដាក់លុយកាក់ឲ្យបានច្បាស់លាស់ មិនចំណាយខុសខ្ទង់ មិនខ្ជះខ្ជាយ នោះស្វាមីនឹងមិនដាច់ចិត្តចំណាយលុយចំពោះស្រីខាងក្រៅទេ។