“៥ ចំណុច” ដែលអ្នកមិនដែលដឹងពីកាហ្វេ

ការពិសារកាហ្វេគឺធ្វើឲ្យអ្នកមានអារម្មណ៌ស្រស់ស្រាយ ហើយវាក៏មានគុណប្រយោជន៌ដ៏លើសលប់ដល់សុខភាពអ្នកផងដែរ។ ថ្ងៃនេះយើងនឹងលើកយក៥ចំនុច ដែលអ្នកមិនបានដឹងអំពីកាហ្វេ។

1. កាហ្វេមកពីភាសាអារ៉ាប់, qahhwat al-bun; មានន័យថា៖ ស្រានៃសណ្តែក។ នៅពេលកាហ្វេបានមកដល់អឺរ៉ុបវាត្រូវបានគេស្គាល់ថាជាលើកដំបូងថាជា “ស្រាអារ៉ាប់»។

2.​​​ វាគ្រាន់តែដូចជាស្រា ប៉ុន្តែកាហ្វេគឺពិតជាល្អសម្រាប់សុខភាពអ្នក! ការសិក្សាថ្មីមួយបានរកឃើញថាការពិសារកាហ្វេ 3-4 ពែងក្នុងមួយថ្ងៃអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺក្រិនថ្លើមបានដល់ទៅ 65%។ វាអាចជួយអ្នកក្នុងការសម្រកទម្ងន់ដោយការបង្កើនការរំលាយអាហាររបស់អ្នកបានរហូតដល់ទៅ 11% ដូច្នេះចាំអីទៀត!

3. កាហ្វេនឹងបាត់បង់ 70% នៃរសជាតិរបស់វាក្នុងរយៈពេលពីរនាទីនៃការឆុង នេះបើយោងតាម ​​connoisseurs​​ ។ ហើយវានឹងខូចរស់ជាតិបន្ទាប់ពីទុកចោលរយះពេល១៥នាទី ។

4. កាហ្វេគឺស្ថិតនៅក្នុងអំបូរផ្លែឈើ តែមិនមែនស្ថិតនៅក្នុងប្រភេទអំបូរសណែ្កកឡើយ។ បើទោះជាយើងចូលចិត្តហៅវា​ថា Caffe bean ក៏ដោយ។ គេជឿថា កាហ្វេត្រូវបានរកឃើញនៅអេត្យូពី ដោយអ្នកគង្វាលពពែម្នាក់ បន្ទាប់ពីគាត់ឃើញសត្វពពែ លោតចុះលោតឡើងក្រោយពីបានសុីផ្លែកាហ្វេទុំ។

5. ត្រឹមកាហ្វេមួយកែវមុនពេលធ្វើការ នឹងជួយអ្នកឲ្យត្រៀមខ្លួន និងផ្ដោតអារម្មណ៌បានខ្ពស់នៅពេលបំពេញការងារ ព្រោះសារធាតុកាហ្វេធ្វើឲ្យអ្នកគិតបានយ៉ាងរហ័ស និងប្រុងប្រយ័ត្ន។ ការទទួលទានកាហ្វេក្នុងបរិមាណត្រឹមត្រូវមួយ អាចជួយបំបាត់ការឈីក្បាល​ និងជំនួយដល់ការចងចាំ។