អាហារ​សមុទ្រ​ទាំង៥​មុខ​ ពេលទទួលទាន​ហើយ​ ​នឹងមានសុខភាព​ល្អ ​គ្មាន​​កូលេស្តេរ៉ូល

អាហារ​​សមុទ្រ​ អាច​ចាត់​ទុក​ជា​អាហារ​សំណព្វ​ចិត្ត​របស់​មនុស្ស​ភាគច្រើន​ ប៉ុន្តែ​សម្រាប់​អ្នក​ចង់​រក្សា​សុខភាព​ច្បាស់​​ជា​ដឹង​ហើយ​ថា​​ ការ​ញាំ​អាហារ​សមុទ្រ​មាន​ផល​តបស្នង​អវិជ្ជមាន​គឺ​កូលេស្តេរ៉ូល​ខ្ពស់​ ប៉ុន្តែ​បើ​ទទួល​ទាន​យូរៗ​ម្ដង អាហារ​សមុទ្រ​នឹង​ក្លាយ​ជា​អាហារ​មាន​គុណ​ប្រយោជន៍​ចំពោះ​រាង​កាយ​ដូច​គ្នា​។ ​ដូច្នេះ​យើង ​សូម​នាំ​យក​អាហារ​សមុទ្រ​ ​៥​មុខ​ ដែល​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​ដូច​ខាង​ក្រោម៖​

​១)​ ​ត្រី​សាម៉ុង៖ ត្រីសាម៉ុង​មួយ​បន្ទះ​មាន​ផ្ទុក​សារធាតុ​​ប្រេង​អូមេហ្គា ​៣ (Omega 3) ដែល​ជួយ​បំប៉ន​​សុខភាព​​ស្បែក​ ក្នុង​បរិមាណ​មួយ​ច្រើន​ជាង​បរិមាណ​ដែល​រាងកាយ​ត្រូវ​ការ​ ដូច្នេះ​ត្រី​សាម៉ុង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អាហារ​បំប៉ន​សុខភាព​​ ស្បែក​ឱ្យ​មាន​ភាព​ទន់​ភ្លឺ​រលោង។​​

​២) ​ត្រី​ធូណា​៖ ជា​ត្រី​ដែល​មាន​សារធាតុ​ប្រូទីន​ច្រើន​ ​ដូច​ជា​សាច់សត្វ​គោ​ដូច្នោះ​​ដែរ​ មិន​តែ​ប៉ុណ្ណោះ​​វា​សម្បូរ​ទៅ​ដោយ​ប្រេង​អូមេហ្គា ៣ (Omega 3) និង​ជាតិ​កាស្យ៉ូម​ខ្ពស់ សក្ដិ​សម​សម្រាប់​អាហារ​ពេល​ល្ងាច​ហើយ​បើ​អាច​ជ្រើសរើស​បាន​គួរ​រើស​ត្រី​ធូណា​ស្រស់ៗ​ប្រសើរជាង​ធូណា​កំប៉ុងដែល​ផ្ដល់​សារធាតុប្រេង​តិច​ជាង។

៣)​ គ្រុំ​ចំពុះទា​៖ មាន​កាឡូរីទាប​ និង​សម្បូរ​ទៅ​ដោយ​វីតាមីន​ ​និង​សារធាតុ​រ៉ែ​សំខាន់ៗ​ ដូច​ជា​ ដែក​និង​ស័ង្កសី​ និង​មាន​រឿង​សំខាន់​មួយ​ទៀត​ដែល​មនុស្ស​ភាគ​ច្រើន​មិន​សូវ​ដឹង​គឺ​ គ្រុំ​ចំពុះ​ទា​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​អូមេហ្គា​៣ (Omega 3) ដែល​មាន​បរិមាណ​​ស្មើ​នឹង​ត្រី​សមុទ្រផង​ដែរ។

​៤)​ ​Giant perch៖ ត្រី​សមុទ្រ​​ប្រភេទ​នេះមាន​កាល់ស្យ៉ូម​ខ្ពស់​ និង​ជា​បណ្ដុំ​​វីតាមីន​ B ហើយ​ដោយ​សារតែ​មាន​ឆ្អឹង​​ច្រើន គឺ​សក្ដិ​សម​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​ ព្រោះ​ត្រូវ​ចំណាយ​ពេលវេលា​ក្នុង​ការ​បរិភោគ​យូរ។​

៥) ​បង្កងមាន​សារធាតុ​ដែក​ខ្ពស់៖ សារធាតុ​ស័ង្កសី​និង​វីតាមីន​ដែល​ជួយ​ជំរុញ​ប្រព័ន្ធសារធាតុ​ការពារ​រាងកាយ​ មាន​ជាតិ​ខ្លាញ់​ទាបជាង​សត្វ​មាន់​ទៅ​ទៀត​ ដូច្នេះ​បង្កង​អាច​ចាត់​ទុក​ជា​អាហារ​ដែល​មាន​ឱជារស​ឈ្ងុយ​​ឆ្ងាញ់​ ហើយ​ល្អ​ចំពោះ​សុខភាពទៀត​៕