ហេតុអ្វីបានជាមនុស្សយើងក្តៅខ្លួន នៅពេលមានជម្ងឺម្តងៗ?

0
294

អ្វីដែលអ្នកនឹងធ្វើមុនគេ នៅពេលដែលអ្នកមិនសូវស្រួលខ្លួន គឺទាញយកទែរម៉ូម៉ែត្រមកវាស់មើលសីតុណ្ហភាពក្នុងខ្លួនថា តើអ្នកក្តៅខ្លូនដែរឬទេ។ នៅពេលមនុស្សយើងមានសុខភាពល្អ រាងកាយរបស់ពួកយើង គឺមានសីតុណ្ហភាពជាមធ្យមចំនួន៣៧ អង្សាសេ។

គ្រុនក្តៅមិនមែនជាជម្ងឺទេ វាជារោគសញ្ញាដែលបង្ហាញពីជម្ងឺអ្វីមួយដែលកំពុងតែវាយលុកនៅក្នុងខ្លួនអ្នក។ ជំងឺមួយចំនួនធ្វើឲ្យសីតុណ្ហភាពកើនឡើង យើងតែងហៅវាថា ”ជំងឺគ្រុនក្តៅ”។ 

ក្រុមវេជ្ជបណ្ឌិតបានបង្ហាញថា ពេលខ្លះជម្ងឺគ្រុនក្តៅ គឺពិតជាបានជួយយើងឲ្យប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺផ្សេងៗ ដោយប្រព័ន្ធសរីរាង្គនៅក្នុងខ្លួនសំខាន់ៗបានផលិតអ័រម៉ូន អង់ស៊ីម និងកោសិកាឈាមស យ៉ាងច្រើនដែលមានប្រយោជន៍ដើម្បីទប់ស្កាត់ និងតទល់ជាមួយនឹងជម្ងឺទាំងនោះ។

កាលណាឈាមរបស់យើងរត់កាន់តែលឿន ដកដង្ហើមកាន់តែញាប់ នោះយើងអាចបញ្ចេញកាកសំណល់ និងសារធាតុពុលនៅក្នុងប្រព័ន្ធរាងកាយរបស់យើងបានច្រើន។ ទោះបីជាវាមានតួនាទីសំខាន់ដើម្បីកំចាត់ជំងឺគ្រុនក្តៅបានឆាប់រហ័សតាមដែលអាចទៅបានក៏ដោយ ក៏វាបានបំផ្លាញប្រូតេអ៊ីន ដែលសំខាន់នៅក្នុងរាងកាយរបស់អ្នកជាច្រើនដែរដែរ៕ ហេតុនេះ គេមិនត្រូវទុកគ្រុនក្តៅឲ្យឋិតក្នុងខ្លួនយើងយូរឡើយ។ ក្នុងករណីនេះត្រូវប្រើឪសថដើម្បីបញ្ចុះកម្តៅ៕

អ្នកម្ងឺដែលក្តៅខ្លួនច្រើនតែមានអាការៈល្ហិតល្ហៃ អស់កម្លាំង មិនឃ្លានអាហារ ឈឺបំពង់ក ត្រចៀក ក្អក ក្អួត ឬក៏រាក។ អ្នកត្រូវទៅពិគ្រោះជាមួយពេទ្យឲ្យបានឆាប់នៅពេលគ្រុនក្តៅមិនថយចុះ ឬរឹតតែធ្ងន់ធ្ងរ ឬក្តៅខ្លួនលើសពី៣ថ្ងៃ។

LEAVE A REPLY