សម្ដី​មាសរបស់ Mahatma Gandhi បើ​បាន​អាន​ប្រាកដ​ជា​​​ថ្លា​គំនិត!

លោក Mahatma Gandhi ជា​មេដឹកនាំ​ល្បី​ល្បាញ​ម្នាក់​​​។ មិន​ថា​នៅ​ប្រទេស​​ឥណ្ឌាទេ ​ប្រជាជន​នៅ​លើ​ពិភពលោកក៏​បាន​ទទួល​ស្គាល់ និងចាត់​ទុក​រូប​លោកជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់។ លោក Mahatma Gandhi មាន​ភាព​ល្បីល្បាញ​តាម​រយៈ ការ​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស ដោយ​ប្រើប្រាស់គោលការណ៍​អហិង្សា។ ខាង​ក្រោម​នេះ គឺ​ជា​សម្រង់​សម្ដី​ដ៏​មាន​ន័យ​ទាំង ៥ ឃ្លា​របស់​លោក Mahatma Gandhi៖

1- «ទីណា​មាន​សេចក្តី​ស្រលាញ់ ទីនោះ​មានជីវិត។» “Where there is love there is life.” 

2- «ផែន​ដី​នេះ​អាច​ផ្តល់​គ្រប់គ្រាន់​សម្រាប់​សេចក្តី​ត្រូវការ​របស់​មនុស្ស ប៉ុន្តែ​មិន​អាច​បំពេញ​ភាព​លោភលន់​របស់​មនុស្ស​បាន​ឡើយ។» ​“Earth provides enough to satisfy every man’s needs, but not every man’s greed.” 

3- «ភាព​រឹងមាំ មិនមែន​កើត​ចេញ​ពី​សមត្ថភាព​រាងកាយ​នោះ​ទេ។ វា​កើត​ចេញ​ពី​ឆន្ទៈ​ដ៏មោះមុត។» “Strength does not come from physical capacity. It comes from an indomitable will.” 

4- «អ្នក​ពិតជា​មិនអាច​ដឹង​ថា នរណា​សំខាន់​សម្រាប់​អ្នក​នោះ​ទេ រហូត​ដល់​ថ្ងៃមួយ​អ្នក​បាត់បង់​ពួកគេ ទើប​ដឹង​ថាសំខាន់​ប៉ុណ្ណា។» “You don’t know who is important to you until you actually lose them.” 

5- «អ្នក​អាច​ដាក់​ច្រវាក់​ខ្ញុំ។ អ្នក​អាច​ធ្វើ​ទារុណកម្ម​ខ្ញុំ​។ អ្នក​អាច​បំផ្លាញ​រាងកាយ​របស់​ខ្ញុំ ប៉ុន្តែ​អ្នក​នឹង​គ្មាន​ថ្ងៃ​អាច​ឃុំ​ចិត្ត​របស់​ខ្ញុំ​បាន​ឡើយ។​»​ “You can chain me, you can torture me, you can even destroy this body, but you will never imprison my mind.”