សកម្មភាព “៤យ៉ាង” បង្ហាញថាមិត្តអ្នកកំពុងតែលួចស្រលាញ់អ្នកហើយ

តើធ្វើយ៉ាងម៉េចបានអាចដឹងថាមិត្តរួមថ្នាក់ ឬមិត្តរួមការងាររបស់អ្នកកំពុងតែលួចស្រលាញ់អ្នក? តើមានវិធីអ្វីដើម្បីប្រាប់ ប្រសិនបើគាត់មានចំណាប់អារម្មណ៍ស្នេហាទៅលើអ្នក? ជាក់ស្តែងគឺ​មាន​សកម្មភាព​ជាច្រើន​ដែល​បង្ហាញ​ថា​មានគេកំពុងលួច​ស្រលាញ់​យើង​ គ្រាន់​តែ​យើង​មិន​ដែល​ចាប់អារម្មណ៍។ ខាងក្រោមនេះជាចំនុចពិសេស៤យ៉ាង ដែលបង្ហាញថាមិត្តរបស់អ្នកបានកំពុងតែលួចស្រលាញ់អ្នកហើយ។

1- គេតែងតែមានពេលទំនេរ សំរាប់អ្នកនៅពេលដែលអ្នកត្រូវការគេ។ គេចូលចិត្ត និងតែងតែចែករំលែកអារម្មណ៌សប្បាយរីករាយ ឬក៏ទុក្ខកង្វល់អោយអ្នកបានដឹងមុនគេ។ គេតែងតែបញ្ចេញ​ស្នាម​ញញឹម​ដ៏​គួរ​ឲ្យ​ស្រលាញ់​ វាជា​សញ្ញាមួយ​បញ្ជាក់​ថា​គេ​មាន​ចំណាប់​អារម្មណ៍​មក​លើ​រូប​អ្នក ហើយគេ​ព្យាយាម​ធ្វើ​ការ​ទំនាក់ទំនង​ជាមួយ​អ្នកឲ្យកាន់តែជិតស្និទ្ធ។​

2- គេតែងតែធ្វើអ្វីគ្រប់យ៉ាងអោយអ្នកសប្បាយរីករាយ ដើម្បីបានឃើញស្នាមញញឹមរបស់អ្នក។ ​គេចាប់ផ្តើម ឌឺដងលេបខាយអ្នកខុសពីមិត្តផ្សេងៗទៀត។ មុខ​របស់គេឡើង​ក្រហម​នៅពេលនៅក្បែរ​អ្នក​ នេះ​ជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់ថា​គេ​កំពុង​លួច​ស្រលាញ់​អ្នក​ តែដោយសារអាការ​អៀនប្រៀនច្រើន ទើបធ្វើឲ្យមុខគេ​ឡើង​ក្រហម​។​

3- គេចាប់ផ្តើមរៀបចំខ្លួនប្រាណទាំងការស្លៀកពាក់ និងអប្បកិរិយានិយាយស្តីនៅពីមុខអ្នក។ ធ្វើយ៉ាងម៉េចឲ្យតែអ្នកចាប់អារម្មណ៌ទៅលើរូបគេ។ គេអាចប្រើ​ទំនាក់ទំនង​តាម​​ក្រសែភ្នែក​ ប្រសិន​បើ​គេ​សម្លឹង​មក​អ្នក​យូរ​ជាង​ធម្មតា​ នេះជា​សញ្ញា​មួយ​បង្ហាញ​ថា​គេ​ចាប់​អារម្មណ៍​មក​លើ​អ្នក​។

4- គេតែងតែរកគ្រប់វិធី ដើម្បីឲ្យមានពេលវេលានៅតែពីរនាក់បន្ថែមទៀតដូចជាបបួលអ្នកទៅញាំអីជាមួយគ្នា ទៅផ្ទះជាមួយគ្នា និងមើលកុនជាមួយគ្នាជាដើម។ គេថែមទាំងនិយាយថាគេចង់អោយទំនាក់ទំនងរវាងអ្នកនិងរូបគេ លើសពីមិត្តរួមថ្នាក់ឬក៏ការងារ ។​​