មូលហេតុ “3យ៉ាង” សំខាន់ៗដែលតម្រូវឲ្យអ្នកគួរសម្រាកពេលថ្ងៃជាចាំបាច់

បន្ទាប់ពី​បំពេញការងារ​ពេញ​មួយ​ព្រឹក បុគ្គល​មួយចំនួន​តែងតែ​ជ្រើសរើស​ការ​សម្រាក​បន្តិច​នាពេល​សម្រាក​ថ្ងៃត្រង់​ដើម្បីប្រមូលកម្លាំងធ្វើការបន្តទៀត។ ការ​សម្រាក​នេះអាច​ផ្ដល់​អត្ត​ប្រយោជន៍​ជាច្រើន​ដ៏​សុខភាព​របស់​អ្នក​ដូចជា៖

១. ជួយ​ឲ្យ​អ្នក​អាច​ផ្ដោ​ត​អារម្មណ៍​បាន​ឡើងវិញ​

ជាការ​ពិតណាស់​ក្រោយ​ធ្វើការ​ងារ​ពេញ​មួយ​ព្រឹក រាងកាយ​របស់​អ្នក​ប្រាកដជា​មានការ​ហត់នឿយ ឬ​ងងុយគេង​ជាមិនខាន​។ អាកា​រៈ​បែបនេះ​អាច​ជះ​ផល​អវិជ្ជមាន​ដល់​អ្នក ជាពិសេស​ផ្នែក​ខួរក្បាល​តែម្ដង​។ វា​អាច​បណ្ដាល​ឲ្យ​អ្នក​បាត់បង់​ការ​ផ្ដោ​ច​អារម្មណ៍​ទៅលើ​កិច្ច​ផ្សេងៗ​ជាមិនខាន​។​

២. ​អាចជួយ​កាត់បន្ថយ​បញ្ហា​ជំងឺ​គាំងបេះដូង​

​ការសិក្សា​មួយ​បាន​លើកឡើងថា ការធ្វើការ​ពេញ​មួយថ្ងៃ​ដោយ​មិនបាន​សម្រាក​សោះ​ក្នុង​មួយ​សប្ដាហ៍​អាច​បណ្ដាល​ឲ្យ​អ្នកមាន​បញ្ហា​ជម្ងឺបេះដូង​ដ៏​ទៅ ៣៧% ។ ការ​សម្រាក​នាពេល​ថ្ងៃ​ត្រឹម ២០-៣០​នាទី គឺជា​កត្ដា​ដ៏​ល្អ​បំផុត​សម្រាប់​បង្កា​ជម្ងឺ​ដូចនេះ​។​

៣. ធ្វើ​ឲ្យ​អ្នកមាន​ភាពរហ័សរហួន​

​ភាពរហ័សរហួនក្នុង​ការងារ ឬ​ការសិក្សា​មិនមែន​អាស្រ័យទៅលើ​ផ្នែក​ខួរក្បាល​នោះ​ទេ។ តែ​វា​អាច​កើតមាន​ដោយសារ​ថាមពល​ក្នុង​រាងកាយ​របស់​អ្នក​។ ការ​សម្រាក​ត្រឹមតែ ២០-៣០​នាទី នឹងជួយ​ឲ្យ​អ្នក​បន្តការងារ​បាន​ពេញ​មួយ​រសៀល​បន្ថែមទៀត​។​