ពិសារអាហារ “៤មុខ” នេះនឹងធ្វើឲ្យអ្នកមានសុខភាពល្អ និងអាយុវែង

មនុស្ស​គ្រប់​រូបតែង​តែ​ចង់​បាន​សុខ​ភាព​ល្អ និង​អាយុ​វែង។ ខាងក្រោម​នេះគឺជាអាហារ៤មុខ ដែល​អាចជួយ​អ្នក​ឲ្យមានសុខភាពរឹងមាំ និងរស់បានយូរ​ក្រោយពេលដែល​ពិសា​រួច។ តើ​មាន​អ្វី​ខ្លះទៅ​?

១. ​ខ្ទឹមស

វា​ជារបស់​សម្រាប់​ការពារ​សារពាង្គកាយឲ្យគេច​ផុតពី​ជម្ងឺ​ផ្សេងៗ ជួយ​សម្លាប់​មេរោគ​ក្នុងរាងកាយ និង​អាចជួយ​បញ្ចុះ​កាឡូរីផងដែរ។ ប៉ុន្តែ​អ្នក​ដែលមានជម្ងឺ​រលាកក្រពះ ឈឺបំពង់ក ភ្នែក​ក្រហម និង​អ្នកដែល​ឡើង​មុន​លើ​មុខ មិនគួរ​ពិសារឡើយ ។​

២. ​ស្ពៃបូកគោ

ជា​ស្ពៃ​ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ជាច្រើន អាចជួយ​ការពារ​អ្នក​ពី​ជម្ងឺមហារីក ​ជួយ​បញ្ចុះ​កម្តៅ ​បំបាត់​ក្អក និង​ស្លេសផងដែរ។ វាជាប្រភពនៃជាតិកាល់ស្យូមដ៏ល្អនៅក្នុងការពង្រឹងឆ្អឹងឲ្យរឹងមាំ។ សម្បូរជាតិប៉ូតាស្យូមដែលល្អសម្រាប់រក្សាសម្ពាធឈាមឲ្យមានសុខភាពល្អ និងការពារការគាំងបេះដូង។

៣. ​ល្ង​ខ្មៅ

សម្បូរ​សារ​ធាតុ​រ៉ែ​សំ​ខាន់​ៗ​ជា​ច្រើន​ប្រ​ភេទ។ គេ​និយម​យក​ល្ង​ខ្មៅដែល​ម៉ដ្ឋ​ល្អ ​លាយ​ជា​មួយ​ទឹក​ក្តៅ​អ៊ុនៗ​ មិន​ដាក់​ស្ករ ញាំនៅ​ពេល​ព្រឹក និង​មុន​ពេល​ចូល​គេង ​វា​ធ្វើ​អោយ​រាង​កាយ​រឹង​មាំ មិន​ងាយមានជម្ងឺ។ ជា​ពិសេសមនុស្ស​ស្រី វាជួយ​ឲ្យ​សក់​ខ្មៅ​រលោង​ស្អាត រដូវ​មក​ទៀង​ទាត់ និងបំ​ប៉ន​អក​មន​ភេទ​ស្រី។

៤. សណ្តែក​

​ពពួក​សណ្តែកសឹងតែ​ទាំង​អស់​ សុទ្ធ​តែ​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ។ វា​​កម្ចាត់​ចោលជាតិ​ខ្លាញ់ដែលលើស និង​សំណល់​ជាប់​ក្នុង​ពោះវៀន នាំឲ្យ​អ្នក​ជៀស​ឆ្ងាយពីជម្ងឺក្រពះ ទប់ស្កាត់​មហារីក​ពោះវៀន គ្រប់គ្រងបរិមាណ​ស្ករ​ក្នុង​ឈាម និង​សម្ពាធ​ឈាម​ខ្ពស់។