ប្រាក់ខែតិចមិនមែនសុទ្ធតែជារឿងអាក្រក់ទេ! ហេតុអ្វី?

ជាការពិតណាស់ដែលថា បុគ្គលម្នាក់នៅពេលដាក់បម្រើការងារនៅស្ថាប័ន ឬកន្លែងការងារណាមួយគឺ សុទ្ធសឹងតែស្រមៃចង់បាននៅប្រាក់ខែខ្ពស់តែម្ដង ប៉ុន្តែវាមិនប្រាកដថាអ្នកនឹងទទួលបានដូចគ្រោងទុកនោះឡើយ។ សម្រាប់ប្រាក់ខែតិចនេះក៏មិនប្រាកដថាមិនល្អទាំងអស់នោះទេ វាក៏បានផ្ដល់នូវឱកាសល្អៗផ្សេងៗដល់អ្នកវិញដែរ៖

1- អ្នកនឹងយល់ច្បាស់ពីការចំណាយ

លុះត្រាតែធ្លាប់ស្ថិតនៅក្នុងស្ថានភាពខ្វះថវិកា ទើបអ្នកអាចយល់ច្បាស់អំពីផលវិបាក ហើយស្វែងរកដំណោះស្រាយដោយខ្លួនឯង។ មនុស្សមួយចំនួនមិនធ្លាប់មានបញ្ហាទៅលើហរិញ្ញវត្ថុខ្លួនឯងនោះឡើយ ដោយសារតែចំណូលរបស់គេអាចផ្គត់ផ្គង់គ្រប់គ្រាន់ជានិច្ច នាំឲ្យអ្នកខ្លះចាយវាយក៏ខ្ជះខ្ជាយដែរ។ ដោយឡែកសម្រាប់មនុស្សមួយចំនួនទៀត ពួកគេមានចំណូលតិចតួចមែន តែពួកគេអាចគ្រប់គ្រងលើចំណូលចំណាយរបស់ពួកគេបានយ៉ាងល្អ។

2- អ្នកនឹងងាយស្រួលក្នុងការចរចារសុំតម្លើងប្រាក់ខែ

ការងារដែលផ្ដល់កម្រៃតិចគឺទាមទារឲ្យអ្នកធ្វើវាឲ្យបានល្អ និងព្យាយាមឆ្ពោះឡើងទៅលើបន្តទៀត។ នៅពេលដែលបង្ហាញនូវសមត្ថភាពបានល្អក្នុងពេលបំពេញការងារ នោះអ្នកនឹងងាយស្រួលក្នុងការស្នើសុំតម្លើងប្រាក់ខែរបស់អ្នកបានជាមិនខាន។