ប្រទេស​ “ទាំង១០” ដែល​ងាយ​ស្រួល​បំផុត​សម្រាប់​​បើក​អាជីវកម្ម

១០) ប្រទេស​នូវែលហ្សេឡង់ (New Zealand)

ការ​បើក​អាជីវកម្ម​ថ្មីថ្មោង​​នៅ​ក្នុង​ប្រទេស New Zealand មាន​ភាព​ងាយស្រួល​បំផុត​ដោយ​​ចំណាយ​ពេល​មិន​ដល់​មួយ​ថ្ងៃ​ផង ខណៈ​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​អភិវឌ្ឍ​ផ្សេង​ទៀត (OECD) ត្រូវ​ចំណាយ​ពេល​រហូត​ដល់ ៩ថ្ងៃ​ក៏​មាន។

៩) ប្រទេស​បារបាដូស

ជា​ប្រទេស​មួយ​ដែល​មាន​ឆ្នេរខ្សាច់​ដ៏​​ល្អឥតខ្ចោះ​​ ប្រទេស​​ដែន​កោះ​នេះ​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ទីផ្សារ​ហិរញ្ញវត្ថុ​​ដ៏​ល្បី​ឈ្មោះ​មួយ​ផង​ដែរ​នៅ​តំបន់​ខារ៉ាបីន។ ជា​មួយ​ស្ថិរភាព​នយោបាយ​ល្អ ដូច​អាមេរិក​ដែរ​នោះ ការ​ធ្វើ​អាជីវកម្ម​នៅ​លើ​ប្រទេស​ដ៏​តូច​នេះ​មាន​លក្ខណៈ​ងាយស្រួល​មិន​ស្មុគស្មាញ​ច្រើន​នោះ​ឡើយ។​

៨) ប្រទេស​អង់គ្លេស​

ស្ថិត​នៅ​តំបន់​អឺរ៉ុប អង់គ្លេស​ជា​មហាអំណាច​មួយ​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្លាំងក្លា ហេតុដូច្នេះ​ការ​ធ្វើ​ជំនួញ​អាជីវកម្ម​ក៏​មិន​ស្មុគស្មាញ​នោះ​ដែរ ត្បិតអី​ទីផ្សារ​មូលប័ត្រ​ល្បីៗ​សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​​មាន​លក្ខណៈ​ល្អ​ប្រសើរ​គ្មាន​ទីក្រុង​ណា​មួយ​អាច​ធ្វើ​បាន។

៧) ប្រទេស​ហ្ស៊នស៊ី​ (Guernsey)

ស្ថិត​នៅ​​ជាប់​ច្រក​ផ្លូវ​​ទឹក​​ខណ្ឌ​ចែក​រវាង​អង់គ្លេស និងទ្វីប​អឺរ៉ុប ​ប្រទេស​ដែន​កោះ ហ្ស៊នស៊ី​ ក៏​ត្រូវ​បាន​គេ​អះអាង​ថា ល្បីល្បាញ​​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​ភាព​ងាយស្រួល​បំផុត​ផង​ដែរ​។ ជា​មួយ​នឹង​កំពង់​ផែ​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ក្រុមហ៊ុន​​រកស៊ី​អន្តរជាតិ​មិន​ចាំបាច់​បង់ពន្ធ​លើ​អចលនទ្រព្យ លក់ និងប្រាក់​ចំណេញ​នោះ​ឡើយ។​​

៦) ប្រទេស​អូស្ត្រាលី

មិន​ខុស​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ដែល​ជា​អតីត​ដែនដី​អាណានិគម​អង់គ្លេស អូស្ត្រាលី​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដ៏​​ងាយស្រួល​សម្រាប់​ធ្វើ​អាជីវកម្ម។ ក្នុង​រយៈ​ពេល ១០ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​បាន​បញ្ចុះ​ពន្ធ​​​​សាជីវកម្ម (corporate tax) ក្នុង​​ចំនួន​មួយ​​ទាប​ជាង​មុន។

៥) ប្រទេស​ ព័រតូរីកូ (Puerto Rico)

ស្ថិត​នៅ​​តំបន់​ខារ៉ាប៊ីន​ដែរ​នោះ ព័រតូរីកូ​ជា​​ប្រទេស​ដែន​កោះ​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​លើ​ការ​សម្រួល​សម្រាប់​អាជីវកម្ម​នេះ។ ការ​អនុគ្រោះ​​មាន​កម្រិត​ខ្ពស់​​នៅ​ទី​នេះ ពោល​គឺ​មាន​ប្រមាណ​ពី ០ ទៅ ១% ប៉ុណ្ណោះ​លើ​ក្រុមហ៊ុន​អចលនទ្រព្យ​នានា។​​​

៤) ប្រទេស​​បូណែរ​​ (Bonaire)

ប្រទេស​ឋានសួគ៌​មួយ​ទៀត​សម្រាប់​ធ្វើ​អាជីវកម្ម​​នោះ​គឺ​ប្រទេសបូណែរ ​ស្ថិត​នៅ​តំបន់​ខារ៉ាប៊ីន​ដែរ។ រដ្ឋាភិបាល​ដែន​កោះ កំពុង​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​បញ្ចុះ​ពន្ធ​ផ្សេងៗ​ជា​ពិសេស​​ពន្ធ​លើ​អចលនទ្រព្យ​នេះ​។​

៣) ប្រទេស​​អៀរឡង់

អៀរឡង់​ជា​ដែនដី​មួយ​ដ៏​ពេញ​និយម​សម្រាប់​អ្នក​វិនិយោគ​មក​ពី​តំបន់​អឺរ៉ុប ត្បិតអី​ពន្ធ​លើ​មុខ​ជំនួញ​មាន​កម្រិត​ទាប​បំផុត។ ក្រុមហ៊ុន​ល្បីៗដូច​​ជា ក្រុមហ៊ុន Google ក្រុមហ៊ុន Facebook ជាដើម​កំពុង​មាន​វត្តមាន​នៅ​ទីក្រុង Dublin ដែល​មាន​អត្រាពន្ធ​ត្រឹមតែ ២៥% ប៉ុណ្ណោះ​ខណៈ​ដែល​ប្រទេស​សេដ្ឋកិច្ច​អភិវឌ្ឍ​ផ្សេង​ទៀត​​គិត​ជា​មធ្យម​រហូត​ដល់ ៤១% ឯណោះ។​​​

២) ទីក្រុង​ហុងកុង

ហុងកុង​​គឺ​ជា​ដែនដី​មួយ​របស់​ចិន តែ​បទបញ្ញត្តិ និងគោលនយោបាយ​ពន្ធដារ​ គឺ​ស្ថិត​នៅ​ក្រោម​​​ការ​គ្រប់គ្រង​របស់​ខ្លួន។ ទីក្រុង​មួយ​នេះ​ត្រូវ​បាន​គេ​អះអាង​ថា មាន​លក្ខណៈ​ងាយស្រួល​បំផុត​សម្រាប់​ធ្វើ​អាជីវកម្ម ជា​ពិសេស​លើ​ការ​ដាក់​លិខិត​សុំ​សាងសង់​តែម្ដង។

១) ប្រទេស Jersey

Jersey គឺ​ជា​ប្រទេស​ដែន​កោះ​ធំ​ជាងគេ​បំផុត​នៅ​ច្រក​ផ្លូវ​ទឹក​អង់គ្លេស​ (British Channel) ដែល​ខណ្ឌចែក​តំបន់​អឺរ៉ុប និងប្រទេស​អង់គ្លេស។ ពន្ធ (VAT) និងពន្ធ​លើ​សាជីវកម្ម​ផ្សេង​​ទៀត​គឺ​មិន​មាន​នោះ​ឡើយ​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​​បរទេស​៕