ប្រទេស​​​​​កោះ ​”ទាំង៧”​ ​​ដែល​ស្រស់​ស្អាត​ជាង​គេ​លើ​លោក!

មាន​ប្រទេស​តិចតួច​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​​លើ​កោះ​ ​​ហើយ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា​​​​ជា​ប្រទេស​​មាន​សម្រស់​ធម្មជាតិ​ស្រស់​​ស្អាត​ជាង​គេ​លើ​ពិភព​លោក​។ ​ដល់​ពេល​ឈប់​សម្រាកម្ដង​ៗ​​ ជា​ពិសេស​នៅ​រដូវ​ក្ដៅ​ ​​ប្រទេស​ដែល​​ទាក់​ទាញ​សម្រាប់​​​ការ​​លំហែ​កាយ​នៅ​តាម​មាត់​សមុទ្រ​ ​​គួរ​តែ​នៅ​តាម​បណ្ដា​ប្រទេស​ដែល​នៅ​លើ​កោះ​ ហើយ​ប្រជុំ​ដោយ​ទេសភាព​ស្រល់​ស្អាត​​។ ​​ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​​​​កោះ​​ទាំង៧ ដែល​គេ​ចាត់​ទុក​ថា​ស្អាត​ជាង​គេ​​ក្នុង​ពិភពលោក៖ ​​

​1- ម៉ាល់តា​

​ម៉ាល់តា​ គឺ​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត​នៅ​អឺរ៉ុប​ភាគ​ខាងត្បូង​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ ដែល​សម្បូរ​ទៅ​ដោយ​ទីតាំង​ប្រវត្តិសាស្ត្រ ​និង​វប្បធម៌។ ​ប្រទេស​នេះ​​មាន​ច្រាំង​ថ្ម​ចោទ​ខ្ពស់​ៗ​​​ ប្រាសាទ​​បុរាណ​ជា​ច្រើន​ និង​កន្លែង​អច្ឆរិយ​ជា​ច្រើន​ទៀត​។ ​អ្វី​ដែល​ជាគួរឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​បំផុត​នោះ​ គឺ​ប្រជុំ​កោះ​​របស់​ប្រទេស​នេះ​។ ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ម៉ាល់តា​​ដែល​មាន​ស្ថាបត្យកម្ម​មិន​គួរឲ្យ​ជឿ ​​មហា​កំផែង​ទីក្រុង​ដ៏​អស្ចារ្យ​ ​និង​ផ្លូវ​រូង​ក្នុង​ដី​​​​ជា​ទី​​ដ៏​ទាក់ទាញ​​សម្រាប់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ។ ​

2- ហ្វីលីពីន

​ប្រទេស​ហ្វីលីពីន​ក៏​ជា​ប្រទេស​ដែន​កោះ​ស្រស់​​ស្អាត​ជាង​គេ​​មួយ​​ក្នុង​លោក​​ដែរ។ ​​ហ្វីលីពីនមាន​កោះ​សរុប​ជាង​ ៧០០០កោះ ​​ហើយ​​កោះ​ទាំងនោះ​សុទ្ធសឹងតែ​​​ជា​កោះ​ស្អាតៗ​​ និង​បែប​បទ​រួម​មួយ។​ ​​តំបន់​ជា​ច្រើន​ដែល​កំពុង​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​គឺ​​ តំបន់​ផ្កាថ្ម​ Tubbataha​, ភ្នំ​ភ្លើង​ម៉ាយ៉ុន​,​ ​ចម្ការ​ស្រូវ​តាម​ចំណារ​ភ្នំ​ Banaue, ​​Puerto Galera, Donsol, និង​កន្លែង​​កម្សាន្ត​ផ្សេង​ៗ​ទៀត។

3- អូស្ត្រាលី​

​​អូស្ត្រាលី​​ គឺ​ជា​ប្រទេស​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​បំផុត​​នៅ​​ក្នុង​ទ្វីប​អូស្ត្រាលី​​ ហើយ​ជា​ប្រទេស​ដែល​ហ៊ុមព័ទ្ធ​ទោ​ដោយ​សមុទ្រ​។ ​​​ជា​ប្រទេស​កោះ​មួយ​ដែល​អ្នក​ទស្សនា​គួរ​តែ​ទៅ​លេង​​ឱ្យ​បាន​​យ៉ាង​ហោច​ណាស់​​​ម្ដង​ក្នុង​មួយ​ឆាក​ជីវិត។​​ ដោយសារ​តែ​ភាព​សម្បូរ​បែប​ខាង​វប្បធម៌​ ​ ​មាន​ឆ្នេរ​សមុទ្រ​​ដ៏​ស្រល់​ស្អាត​ សត្វ​ព្រៃ​ក៏​សម្បូរ​បែប​​ ​ប្រជាជន​ក៏​​រាក់ទាក់​ ​អូស្ត្រាលី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ប្រទេស​ដែន​កោះ​ធំ​ជាង​គេ​ក្នុង​លោក​ ហើយ​មាន​សម្រស់​ស្អាត​ជាង​គេ​​​​ក្នុង​លោក។

4- ម៉ាល់ឌីវ​

ម៉ាល់ឌីវ​ ​មិន​ត្រឹមតែ​ជា​ប្រទេស​កោះ​ដែល​មាន​​​សម្រស់​ស្រល់​ស្អាត​បំផុត​​ប៉ុណ្ណោះ​ទេ​ តែ​​ថែម​ទាំង​ជា​ទិសដៅ​ទេសចរ​​​​ក្រេបទឹកឃ្មុំ​ដ៏​ល្បី​មួយ​ក្នុង​ចំណោម​កន្លែង​ល្បីៗ​ផ្សេង​ទៀត​ក្នុង​លោក។ ​​ម៉ាល់ឌីវ​ ​ស្ថិត​នៅ​ចំណុច​​​កណ្ដាល​នៃ​មហាសមុទ្រ​ឥណ្ឌា​​​ ដែល​​​​​មួយ​ផ្នែក​ធំ​នៃ​ប្រទេស​នេះ​គឺ​​សម្បូរ​​ទៅ​ដោយ​ផ្កាថ្ម​​ពី​សម័យ​បុរាណ​​ដែល​បាន​ដុះ​នៅ​តាម​ប្រប​ទីតាំង​ភ្នំ​ភ្លើង​សម័យ​បុរាណ។ ទឹក​សមុទ្រ​នៃ​ប្រទេស​ម៉ាល់ឌីវ​ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​​​​ស្រស់​ស្អាត​ជាង​​គេ​បំផុត​ក្នុង​លោក​​មួយ​ដែរ។

5- ​គុយបា ​

អ្នក​ទេសចរ​ភាគ​ច្រើន​មិន​ដែល​ធ្លាប់​គិត​ថា ​ប្រទេស​គុយបា​មាន​កន្លែង​ទេសចរ​​ស្រល់​ស្អាត​​ច្រើន​នោះ​ទេ​ តែ​តាម​ពិត​​​គុយ​បា​ជា​ប្រទេស​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ជាង​គេ​មួយ​ក្នុង​លោក​ ខណៈដែល​ទឹក​សមុទ្រ​ប្រទេស​នេះ​​ថ្លាឆ្វង់​ ​​ឆ្នេរ​ខ្សាច់​​ស្រស់​ស្អាត​ ​​​ផ្កាថ្ម​ក៏​សម្បូរ​បែប។ ​​​គុយបា​ជា​ប្រទេស​មួយ​​​សម្បូរ​ទៅ​ដោយ​ទីតាំង​​វប្បធម៌​ និង​កន្លែង​កម្សាន្ត​នានា​​​ធ្វើ​ឲ្យ​ប្រទេស​នេះ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កោះ​និង​ឆ្នេរ​ស្អាត​ជាង​គេ​ក្នុង​ពិភពលោក។

6- កោះ​ហ្វីជី​

ហ្វីជី​ជា​ប្រទេស​កោះ​ដ៏​ល្អ​បំផុត​មួយ​ និង​ជា​គោលដៅ​នៃ​​ដំណើរ​ទេសចរ​បែប​ផ្សងព្រេង​ដ៏​អស្ចារ្យ​ ជា​ពិសេស​​គឺ​នៅ​តាម​រូង​ភ្នំ​​ដែល​មាន​សម្រស់​ដ៏​ល្អ​ឯក​ ខណៈ​ដែល​នៅ​​​ជុំវិញ​ប្រទេស​នេះ​គឺ​ព័ទ្ធ​ទៅ​ដោយ​ទឹក​សមុទ្រ​ខៀវ​​ថ្លា​ឆ្វេង​ គួរ​ឲ្យចង់​គយគន់​ និង​លេង​កម្សាន្ត។ ​

​​7- ជប៉ុន​

ប្រទេស​ជប៉ុន​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ​ជា​ប្រទេស​ដែល​មាន​កោះ​ស្អាត​ជាង​គេ​ផង​ដែរ។ ដោយ​ឡែក​ ប្រទេស​នេះ​ក៏​​​ជា​ប្រទេស​​​មាន​វប្បធម៌​ចម្រុះ​គ្នា​​ផង​ដែរ។ អ្នក​ទស្សនា​តែង​ទៅ​ទីក្រុង​ Tokyo ដែល​សម្បូរ​ទៅ​ដោយ​ភោជនីយដ្ឋាន​ ​​ក្លឹប​កម្សាន្ត​ ​កន្លែង​ទិញ​ឥវ៉ាន់​​ និង​​មជ្ឈមណ្ឌល​​កម្សាន្ត​រាប់​សិប​ប្រភេទ។ ​គេ​​ក៏​មិន​ដែល​ភ្លេច​​ផង​​ដែរ​ថា​ ​​ជប៉ុន​មាន​មុខ​ម្ហូប​ឆ្ងាញ់​ៗ​ជា​ច្រើន​មុខ​ ជា​ពិសេស​ស៊ូស៊ី​​​ជា​​ម្ហូប​ដ៏​ពេញ​និយម​នៅ​ជប៉ុន។ ​​​ជប៉ុន​ក៏​ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​កូន​ភ្នំ​ទាម​ៗ​ ​និង​ទីតាំង​ភ្នំ​ភ្លើង​បុរាណ​​បែប​ធម្មជាតិ​ជា​ទី​មនោរម្យ​ថែម​ទៀត​ផង៕​​