ប្រទេស​ទាំង៥​​នេះ​ ជាប់​ចំណាត់ថ្នាក់​ផុតលេខ​លើ​ផ្ទៃដី​​តូច​ជាងគេ​បំផុត​លើ​​លោក

​ប្រទេស​ទាំង​៥នេះ ​ដែល​មិនមែន​ជា​មហាអំណាច​អ្វី​នោះ​ទេ តែ​ត្រូវ​បាន​គេ​ចាត់ទុក​ថាជា​ប្រទេស​មាន​ផ្ទៃដី​តូច​ជាងគេ​​លើ​លោក។ ​​

1- ​បុរី​វ៉ាទីកង់ (Vatican City) ​មាន​ផ្ទៃដី​ប្រមាណ ០,៥១ គីឡូម៉ែត្រ​ការ៉េ ឬស្មើ​នឹង​ ៥១,៧ហិចតា  គេ​បាន់​ចាត់ទុក​ថា បុរី​វ៉ាទីកង់​ជា​ប្រទេស​​​ឯករាជ្យ​​តូច​ជាងគេ​​បំផុត​នៅ​លើ​ពិភពលោក ​ដែល​មាន​ប្រជាជន​ប្រមាណ ៨៤១នាក់។  បុរី​នេះ​បាន​បំព័ទ្ធ​​ដោយ​ទីក្រុង​រ៉ូម របស់​អ៊ីតាលី។ ​​​​​​

2- ប្រទេស​ម៉ូណាកូ (Monaco) ជា​ប្រទេស​​ជាប់​ចំណាត់ថ្នាក់​ទី២ មាន​ផ្ទៃដី​តូច​ជាងគេ​បំផុត​​ស្មើ​នឹង​១,៨១ គីឡូម៉ែត្រ​ការ៉េ ឬ ១៨១,២ ហិចតា​តែ​ប៉ុណ្ណោះ។ ស្ថិត​នៅ​​​ឆ្នេរ​​ភាគ​ខាងជើង​សមុទ្រ​មេឌីទែរ៉ាណេ​​​ ដែល​ត្រូវ​នឹង​ភាគ​​អាគ្នេយ៍​នៃ​​ប្រទេស​​បារាំង​​ប្រទេស​នេះ​មាន​ប្រជាជន​រស់​នៅ​ប្រមាណ ៣២ ០០០​នាក់ និង​ទទួល​បាន​ឯករាជ្យ​តាំង​ពី​សតវត្ស​ទី​១២ មក​ម្ល៉េះ។​​​​​​​​

3- ប្រទេស​ណូរុ (Nauru) ជា​ប្រទេស​ដែន​កោះ​​ស្ថិត​នៅ​​​កណ្តាល​សមុទ្រ​ប៉ាស៊ីហ្វិក​ (ចម្ងាយ​ជាង​ ១ ពាន់​គីឡូម៉ែត្រ​ភាគ​​​ឦសាន​​កោះសូឡូម៉ុង​)​ ដែល​មាន​ផ្ទៃដី  ២២,០១៤៩ គីឡូម៉ែត្រ​ការ៉េ ឬស្មើ​​នឹង ២២០១,៤៩ ហិចតា។ទទួល​បាន​ឯករាជ្យ​នៅ​ក្នុង​ឆ្នាំ ១៩៦៨ សព្វថ្ងៃ​ប្រទេស​​មួយ​នេះ​មាន​ប្រជាជន​ប្រមាណ ១៣ ០០០ នាក់​រស់​នៅ។

4- ប្រទេស​ទូវ៉ាលូ (Tuvalu) ​​ជា​​ប្រទេស​ដែន​កោះ​មាន​ផ្ទៃដី​តូច​ជាងគេ​លំដាប់​ទី៤ ​មួយ​ទៀត​ដែល​ស្ថិត​នៅ​​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែរ​ នៅ​​​​ភាគ​អាគ្នេយ៍​ប្រទេស​ណូរុ​ក្នុង​ចម្ងាយ​ប្រមាណ ១ ៥០០ គីឡូម៉ែត្រ។ ក្នុង​ផ្ទៃដី  ២៦ គីឡូម៉ែត្រ​ការ៉េ ឬ ស្មើ​នឹង ២ ៦០០​ហិចតា ប្រទេស​នេះ​​ទទួល​បាន​ឯករាជ្យ​នៅ​ក្នុង​ឆ្នាំ ១៩៧៨ និង មាន​ប្រជាពលរដ្ឋ​រស់​នៅ​ប្រមាណ ១២ ០០០​នាក់​។

5- ប្រទេស​សាន់ម៉ារីណូ​ (San Marino) ជាប់​ចំណាត់​ថ្នាក់​ទី​៥ ជា​ប្រទេស​តូច​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ដែល​មាន​ផ្ទៃដី​ប្រមាណ ៦២, ១៥៩៦ គីឡូម៉ែត្រ​ការ៉េ ឬស្មើ​​នឹង ៦ ២១៥,៩៧ ហិចតា។ ជា​ដែនដី​​ឯករាជ្យ​​​កើត​ឡើង​​តាំង​ពី​សតវត្ស​ទី ៤ ប្រទេស​នេះ​​ហ៊ុមព័ទ្ធ​ដោយ​​ទឹកដី​អ៊ីតាលី​ ដែល​មាន​ប្រជាជន​ប្រមាណ ២៩ ០០០​នាក់​កំពុង​រស់​នៅ​នា​ពេល​បច្ចុប្បន្ន៕