ប្រទេស​ចំនួន​៦ ដែល​ស្តុកទុកមាស​ច្រើន​ជាង​គេ​​បំផុត​ក្នុង​ពិភពលោក

0
191

ខាង​ក្រោម​នេះជា​ប្រទេស​ចំនួន៦ ដែល​ធនាគារ​កណ្ដាល​របស់​ខ្លួន​បាន​ទិញ​មាស​បម្រុង​ទុក​ក្នុង​ឃ្លាំង​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក។

1- សហរដ្ឋ​អាមេរិក៖ ចំនួន​មាស​បម្រុង​ទុក ៨១៣៣ តោន ត្រូវ​ជា ៧១,៩% នៃ​រូបិយប័ណ្ណ​បម្រុង​ទុក។ កាល​ពី​ឆ្នាំ១៩៥២ សហរដ្ឋអាមេរិក​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​មាស​បម្រុង​ទុក​ច្រើន​ជាង​គេ​នៅ​ក្នុងពិភពលោក ដែល​កាលណោះ អាមេរិក​មាន​មាស​បម្រុង​ទុក​ក្នុង​ឃ្លាំង ២០៦៦៣ តោន។ ឆ្នាំ ១៩៦៨ ជា​លើក​ទី១ ដែល​មាស​ក្នុង​ឃ្លាំង​បម្រុង​របស់​អាមេរិក​មាន​មាស​ក្រោម ១ម៉ឺន​តោន។

2- ប្រទេស​អាល្លឺម៉ង់៖ ចំនួន​មាស​បម្រុង​ទុក ៣៣៨៤,២ តោន ត្រូវ​ជា ៦៨,៤% នៃ​រូបិយប័ណ្ណ​តម្កល់​ជា​មាសសម្រាប់​ប្ដូរ​ជាមួយ​រូបិយប័ណ្ណ​បរទេស។ កាលពី​ខែតុលា ឆ្នាំ ២០១៣ អាល្លឺម៉ង់ កាត់​បន្ថយ​មាស​បម្រុង​ទុក​ក្នុង​ឃ្លាំង។ ធនាគារ Bunesbank លក់​មាស​ពី​៦ ទៅ​ ៧ តោន​ទៅ​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​ជា​រៀង​រាល់​ឆ្នាំ។ ចន្លោះ​ឆ្នាំ ២០០៨-២០០៩ Bunesbank លក់​មាស ៦ តោន។ ចាប់​ពី​ខែតុលា ឆ្នាំ២០១១ មាស​៤,៧តោន​ត្រូវ​បាន​លក់​ចេញ​ពី​ឃ្លាំង។

3- ប្រទេស​អ៊ីតាលី៖ ចំនួន​មាស​បម្រុង​ទុក ២៤៥១,៨តោន ត្រូវ​ជា ៦៧% នៃ​រូបិយប័ណ្ណ​តម្កល់​ជា​មាស សម្រាប់​ប្ដូរ​ជាមួយ​រូបិយប័ណ្ណ​បរទេស។ កាល​ពី​ឆ្នាំ ២០១១ ធនាគារ​ឯកជន​នៅ​អ៊ីតាលី បាន​ស្នើ​សុំ​ធនាគារកណ្ដាល​អ៊ីតាលី ទិញ​មាស​បម្រុង​ទុក​ក្នុង​ឃ្លាំង។

4- ប្រទេស​បារាំង៖ ចំនួន​មាស​បម្រុង​ទុក ២៤៣៥,៤តោន ត្រូវ​ជា ៦៥,១% នៃ​រូបិយប័ណ្ណ​តម្កល់​ជា​មាស សម្រាប់​ប្ដូរ​ជាមួយ​រូបិយប័ណ្ណ​បរទេស។

5- ប្រទេស​រុស្ស៊ី៖ ចំនួន​មាស​បម្រុង​ទុក ១០៩៤,៧តោន ត្រូវ​ជា ៩,៧% នៃ​រូបិយប័ណ្ណ​តម្កល់​ជា​មាស សម្រាប់​ប្ដូរ​ជាមួយ​រូបិយប័ណ្ណ​បរទេស។ ចាប់ពី​ខែកុម្ភៈ ឆ្នាំ ២០១១ បន្ថែម​មាស​ដែល​ត្រូវ​តម្កល់​នៅ​ស្ថាប័ន​រូបិយប័ណ្ណ​អន្តរជាតិ ហើយ​នៅ​ខែសីហានេះ ធនាគារកណ្ដាល​រុស្ស៊ី បាន​សម្រេច​ទិញ​មាស​បន្ថែម​ទៀត ហើយ​មិន​ប្ដូរ​ជា​មួយ​រូបិយប័ណ្ណដុល្លារ ​និង​ប្រាក់​អឺរ៉ូ​ទេ ព្រោះ​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ខ្លួន។ មាស​បម្រុង​ទុក​របស់​រុស្ស៊ី​បាន​កើន​ដល់​១ពាន់​តោន ចាប់​ពី​ត្រីមាស​ទី៣ ឆ្នាំ២០១៣។

6- ប្រទេស​ចិន៖ ចំនួន​មាស​បម្រុង​ទុក ១០៥៤,១ តោន ត្រូវ​ជា ១,១% នៃ​រូបិយប័ណ្ណ​តម្កល់​ជា​មាស សម្រាប់​ប្ដូរ​ជាមួយ​រូបិយប័ណ្ណ​បរទេស។ ចាប់ពី​ឆ្នាំ ២០១៣ មក ចិនទិញ​មាស​ច្រើន​លើស​គេ​ក្នុង​ពិភពលោក គឺ​ប្រជែង​យក​តំណែង​លេខ​១ពី​ឥណ្ឌា។ ចំនួន​មាស​ប៉ុណ្ណេះ តិច​តួច​បំផុតធៀប​នឹង​រូបិយប័ណ្ណ​បរទេស​ដែល​មាន​ក្នុង​ឃ្លាំង​របស់​ចិន ៣,៧ ពាន់​ពាន់​លាន​ដុល្លារ (trillion)។ ខណៈ​ដែល​ប្រទេស​ចិន​កំពុង​រិះរក​វិធី​ធ្វើ​អន្តរជាតូបនីយកម្ម​ប្រាក់​យ៉ន់ (ឲ្យ​ដូច​ប្រាក់​ដុល្លារ) ដូច​នេះ ចិន​មិន​អាច​ជៀស​ផុត​ពី​ទិញ​មាស​ទុក​ទេ៕

LEAVE A REPLY