បរិភោគអាហារដែលមានខ្លាញ់ច្រើន នាំឲ្យគ្រោះថ្នាក់ដល់ខួរក្បាល

0
210

លទ្ធផលនៃការពិសោធន៏លើសត្វកណ្តុររបស់ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យហ្ស៊ូរិចបានបង្ហាញ​ថា​ ការអភិវឌ្ឍ​ន៏ខួរក្បាលក្មេងអាចរងផលប៉ះពាល់ខ្លាំង និង​អាច​ឈាន​ដល់ពិការភាពមុខងារយល់ដឹងនិងចងចាំនៅថ្ងៃខាងមុខ ប្រសិន​ជា​ឪពុកម្ដាយ​ពួកគេឲ្យ​បរិភោគ​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​រាល់​ថ្ងៃ​ ក្នុង​នោះ​មាន​ ឈីសភីហ្សា និង​ហាំប៊ឺហ្គឺ​ ជាដើម​៕

អំឡុងការពិសោធន៏កណ្តុរក្មេង និងធំពេញវ័យ ត្រូវ​បាន​គេ​ឲ្យ​សុីរបស់ដែលសម្បូរខ្លាញ់ សម្បូរ​ស្ករ​ និងចំណីធម្មតា។ ជាលទ្ធផល​ក្រោយ​រយៈ​ពេល​៤សប្ដាហ៍​ គេសង្កេត​ឃើញ​ថា​ មុខ​ងារ​យល់ដឹង​ និង​ចងចាំ​របស់​ក្រុម​កណ្តុរ​ក្មេង​ ដែល​សុីចំណីសម្បូរខ្លាញ់ច្រើនបានធ្លាក់ចុះយ៉ាងគំហុក។

លទ្ធផល​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា​ គុណភាព​អាហារ​ដែល​ក្មេង​បរិភោគ​ជះឥទ្ធិពល​លើផ្នែកសំខាន់នៃខួរក្បាល។ នេះមាន​ន័យ​ថា​ អាហារ​សម្បូរ​ជាតិ​ខ្លាញ់​បាន​រំខានដល់មុខងារយល់ដឹង និងការ​ចងចាំ​របស់​ពួកគេ​ ៕

LEAVE A REPLY