បន្លែ​ល្អសម្រាប់សុខភាព “១០មុខ” ​ដែល​អ្នក​គួរ​បរិភោគ​​​ប្រចាំ​ថ្ងៃ​​ដោយខានមិនបាន

ការ​ទទួល​ទាន​​បន្លែ​ផ្លែ​ឈើ ​​មាន​ផល​ល្អ​​សម្រាប់​សុខភាព​ខ្លាំងណាស់​ ព្រោះ​ក្រៅ​ពី​​សម្បូរ​ទៅ​ដោយ​វីតាមីន​​ដែល​ជា​​ផ្នែក​មួយ​សំខាន់​ជួយ​បន្ថែម​ភាព​រឹង​ម៉ាំ​​​ដល់​សារពាង្គកាយ​ហើយ​ ពណ៌​ចម្រុះ​​​​មិន​ថា​ខៀវ​ ក្រហម​ ទឹកក្រូច​ លឿង​ ស្វាយ​ ស​ ដែល​ពណ៌​ទាំង​អស់​នេះ​ មាន​សារធាតុសំខាន់​ក្នុង​ការ​​កសាង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ ​ជៀស​វាង​ពី​ជម្ងឺ​ផ្សេងៗ​បាន​ទៀត​ផង​។​

  • ​ស្ពៃ​បូកគោ ​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ធ្វើ​ឲ្យលាមក​ទន់​ងាយ​ស្រួល​បន្ទោរ​បង់ ជា​អាហារ​​​ផ្ដល់​សុខភាព​សម្រាប់​អ្នក​ម្ដាយ​កំពុង​មាន​ទម្ងន់។
  • ស្លឹក​ខ្ទឹម ​មាន​ប្រេង​ក្រអូប​ជួយ​បន្ធូរ​អាការៈ​ផ្ដាសាយ​ និង​មាន​សារធាតុ​ជួយ​ការពារ​មហារីក​
  • ខ្ទឹម​បារាំង​ ជួយ​បន្ថយ​អាការៈ​​​អ្នក​ជម្ងឺ​បេះ​ដូង​ និង​​គ្រប់​គ្រង​​​ជាតិ​ស្ករ​ក្នុង​សរសៃរឈាម​
  • ខាត់ណា​ ​មាន​កាស្យូម​ខ្ពស់​ ​និង​មាន​សារ​ធាតុ​ការពារ​ជំងឺ​​ពុក​ឆ្អឹង​ ​និង​មហារីក ​​
  • ស្លឹកបាស ​មាន​វីតាមីន​ A ​ខ្ពស់​ ដែល​មាន​ប្រយោជន៍​សម្រាប់​កែវភ្នែក​ និង​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ជម្ងឺ​មហារីក​​ក្នុង​ក្រពះ​អាហារ​
  • ម្រះ រសជាតិ​ល្វីង​របស់​វា​មាន​សារធាតុ​​ថ្នាំ​​ខ្លះៗ​ បើ​បុកហើយពូត​យក​មក​ធ្វើ​ជា​ថ្នាំ​ផឹក​​អាច​ជួយ​បន្ថយ​​កម្រិត​​ជាតិស្ករ​នៅ​ក្នុង​ឈាម​បាន​
  • ស្លឹក​ត្រចៀក​ក្រាញ់​ មាន​វីតាមីន​ B ​ខ្ពស់​ ជួយឲ្យ​​រាងកាយ​មិន​សូវ​ឈឺ​ចុកចាប់​ ជួយ​ខួរក្បាល​​បង្កើន​​កា​រ​ចងចាំ​ និង​ថែរក្សា​សំបុរ​ស្បែក​ឲ្យស្អាត​ ព្រម​ទាំង​បន្ថយ​អាការៈ​ឈឺ​ចុកចាប់​
  • ​ស្អំ ​មាន​គុណប្រយោជន៍​ជួយ​បន្ថយ​កំដៅ​ក្នុង​រាងកាយ​បាន​យ៉ាង​ពូកែ​សក្តិសិទ្ធិ
  • ​ពពាយ មាន​ប្រូតេអ៊ីន​ និង​កាស្យូម​ខ្ពស់ល្អ​សម្រាប់​អ្នក​ដែល​មិន​ចង់​បាន​រូបរាង​ធាត់​
  • ជីវ៉ាន់ស៊ុយជួយ​បណ្ដេញ​ខ្យល់​ក្នុង​ពោះវៀន​ ​មាន​សារធាតុ​​​បម្រុង​អាហារ និង​មាន​សារធាតុបន្ធូរ​អាការៈផ្ដាសាយ​ ព្រម​ទាំង​សំបូរ​ទៅ​ដោយ​វីតាមីន ​A និង​ C៕​