នាឡិកា​ដៃ​ទាំង១០ ប្រភេទ​មាន​តម្លៃ​ថ្លៃ​​ខ្ពស់​កប់​ពពក​ស្ទើរ​នឹក​ស្មាន​​មិន​ដល់

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា គ្រាន់តែ​នាឡិកា​ដៃ​​​សោះ មាន​តម្លៃ​រហូត​ដល់​រាប់​លាន​​ដុល្លារ​អាមេរិក? ស្តាប់​មើល​ទៅ​ហាក់​ដូចជាមិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​មាន​នាឡិកា​​ជាច្រើន​ប្រភេទ​ដែល​ពិត​ជា​មាន​តម្លៃ​ថ្លៃ​មែន​ទែន ដោយសារតែគុណ​ភាពល្អ និងការ​ច្នៃប្រឌិត​យ៉ាង​ពិសេស​បំផុត។ ខាង​ក្រោម​នេះ គឺ​ជា​នាឡិកា​ដៃ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ទាំង ១០ នៅ​លើ​ពិភពលោក៖

1- នាឡិកា​ម៉ាក Chopard 210 karat គឺ​ជា​ប្រភេទ​នាឡិកា​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​លើ​ពិភព​លោក ពោល​គឺមាន​តម្លៃ​រហូតដល់ ២៦ លាន​ដុល្លា​អាមេរិក។ នាឡិកា​នេះត្រូវ​បាន​គេ​ឆ្នៃ​ឡើង​ដោយ​មាន​ត្បូងពេជ្រ​ប្រមាណ​ ២០១​ការាត់​ ដែល​មើល​ទៅ​ហាក់​ដូចជា ខ្សែដៃ​ច្រើន​ជាង។

2- នាឡិកា​ម៉ាក Patek Philippe Super Complication មាន​លក្ខណៈ​ស្មុគស្មាញ​យ៉ាង​ខ្លាំង ហើយ​ការរចនា​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​៥ឆ្នាំ។ ដូច្នេះហើយ​បាន​វា​មាន​លក្ខណៈ​ពិសេស និង មាន​តម្លៃ​ថ្លៃ ពោល​គឺ រហូតដល់ ១១ លាន​ដុល្លារ​អាមេរិក។

3- នាឡិកា​ម៉ាក Patek Philippe Platinum World Time ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ លោក Patek Philippe ហើយ​ត្រូវ​បាន​លក់​ដាក់​លក់​នៅ​សហរដ្ឋអាមេរិកក្នុង​តម្លៃជាង ​៤លាន​ដុល្លារ​អាមេរិក ដែល​ជា​តម្លៃ​ដ៏​ខ្ពស់​នៅ​លើ​ពិភពលោក​នេះ។

4- នាឡិកា​ម៉ាក Vacheron Constatin Tour de I’lle ត្រូវ​បាន​ផលិត​ឡើង​ដោយ ក្រុមហ៊ុន​របស់​ស្វីស​ឈ្មោះ Vacheron Constantin។ នាឡិកា​នេះ ត្រូវ​បាន​បាន​គេ​បង្ហាញ​ដំបូង​នៅ​ឆ្នាំ ២០០៥ ហើយ​មាន​តម្លៃ​រហូត​ដល់ ១,៥ លាន​ដុល្លារ​អាមេរិក។

5- នាឡិកា​ម៉ាក Patek Philippe Sky Moon Tourbillon ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ Patek Phillipe របស់​ស្វីស។ វា​មាន​តម្លៃ​រហូត​ដល់ ១,៣ លាន​ដុល្លារ​​អាមេរិក។ 

6- នាឡិកា​ម៉ាក Chopard Super Ice Cube ជា​ផលិតផល​របស់​ប្រទេស​ស្វីស​ផង​ដែរ ហើយ​នាឡិកា​នេះ​ត្រូវ​បាន​គេ​រចនា​ឡើង​ដោយ​មាន​ត្បូង​ពេជ្រ​ប្រមាណ ៦០ការាត់(karats) ។ វា​មាន​តម្លៃ ប្រមាណ១,១ លាន​ដុល្លារ​អាមេរិក។

7- នាឡិកា​ម៉ាក Hublot Black Caviar Bang ត្រូវ​បាន​គេ​រចនា​ឡើង​ដោយ​លំអ​ជាមួយ​នឹងពេជ្រ និងមាស ដែល​មើល​ទៅ​មាន​លក្ខណៈ​អស្ចារ្យ។ តម្លៃ​របស់​វាគឺរហូតដល់ ១លាន​ដុល្លារ​នៅ​លើ​ទីផ្សារ។ 

8- នាឡិកា​ម៉ាក Louis Moinet Magistralis ត្រូវ​បាន​គេ​ផលិត​ឡើង​យ៉ាង​ពិសេស ហើយ​មាន​តម្លៃ​ប្រមាណ ៨៦០ ០០០ ដុល្លារ​អាមេរិក​។

9- នាឡិកា​ម៉ាក Blancpain 1735 Grande Complication ​ត្រូវ​បាន​ឆ្នៃ​ឡើង​ពី​​ប្លាទីន ហើយ​ខ្សែ​របស់​វា ធ្វើ​ឡើង​ពី​ស្បែក​ក្រពើ។ដោយសារ​តែ​នាឡិកា​នេះ មាន​លក្ខណៈ​ពិសេស ទើប​វា​មាន​តម្លៃ​ថ្លៃ ពោល​គឺ​រហូត​ដល់ ៨០០ ០០០ ដុល្លារ​អាមេរិក។

10- នាឡិកា​ម៉ាក​Brequet Pocket Watch 1970 BA/12 ត្រូវ​បាន​គេ​ឆ្នៃ​ឡើង​ជាមួយ​នឹង​មាស ហើយ​វា​មាន​តម្លៃ​ប្រមាណ ៧៣៤ ០០០ដុល្លារ​អាមេរិក៕