នារី​ដែល​​មាន​ទំនុក​ចិត្ត​ខ្ពស់​​ មិន​ចូលចិត្ត​​​ប្រព្រឹត្ត​​ទង្វើ “៩​យ៉ាង” នេះ​​!

១) មិន​និយាយ​រិះគន់​ ឬនិយាយ​ដើមគេ​នៅ​ពីក្រោយ​ខ្នង តែ​ចូលចិត្ត​លើក​ឡើង​ពី​ក្តី​ស្រមៃ គម្រោង និងមហិច្ឆតា​របស់​ខ្លួន​​នៅ​ពេល​អនាគត។ នាងគ្មាន​ការ​សង្ស័យ​លើ​ខ្លួន​​​ឯង ​ដោយ​ដឹង​ពី​អ្វី​​សឺក​ខ្លួន​កំពុង​ធ្វើ និងអ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​នៅ​ពេល​ខាងមុខ​​ជា​មួយ​នឹង​ការ​សម្រេចចិត្ត​មួយ​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ។

២) នាងមិន​ចូលចិត្ត​បង្ហាញ​ខ្លួន​ត្រឹមតែ​អ្នក​អនុវត្ត តែ​បញ្ចេញ​សមត្ថភាព​ឡើង​ជា​អ្នក​ផ្តូចផ្តើម​អនុវត្ត​សកម្មភាព​ផ្សេងៗ​ផង អនុវត្ត​ផង​​ និងជ្រើសរើស​អ្វី​មួយ​ ដែល​ខ្លួន​​ចង់​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​ដោយ​មិន​ត្រូវ​ការ​បង្ខិតបង្ខំ​​ពី​អ្នកណា​ម្នាក់​នោះ​ឡើយ។​​

៣) នាងមិន​​ផ្ញើ​វាសនា​ដល់​អ្នកដទៃ តែ​​ចូលចិត្ត​មើល​ថែ​ខ្លួន​​​​​ឯង​ឲ្យ​បាន​ល្អ​បំផុត​ជាង​អ្នកណាៗ​ទាំង​អស់។ នារី​ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​ឲ្យ​តម្លៃ​លើ​សុខភាព របៀប​រស់នៅ និងគ្រប់គ្រង​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​បរិបទ​មួយ​ដ៏​​ត្រឹមត្រូវ​ប្រកប​ដោយ​អារម្មណ៍​ស្រស់ថ្លា។

៤) នារី​ដែល​មាន​ទំនុកចិត្ត​ខ្ពស់​មិន​ដែល​ស្តាប់​អ្នកណា​ម្នាក់​ជាមួយ​ជំនឿ​ដែល​គ្មាន​ហេតុផល​នោះ​ឡើយ។ ហេតុដូច្នេះមុន​នឹង​ជឿ​អ្នកណា​ម្នាក់ ​ខ្លួន​​ត្រូវ​ការ​ភស្តុតាង និងការ​ថ្លឹងថ្លែង​ដ៏​ត្រឹមត្រូវ​មុន​​​នឹង​យល់​ស្រប​​ជា​ក្រោយ។ នាងមិន​ចូលចិត្ត​​​ធ្វើ​អ្វី​មួយ​ដើម្បី​ផ្គាប់ចិត្ត​អ្នកណា​ម្នាក់​ ឬ​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​មក​គ្រប់គ្រង​ខ្លួន​នោះ​ទេ​។ នារី​ប្រភេទ​នេះចូលចិត្ត​ធ្វើ​អ្វីៗ​ដោយ​មិន​​ក្រោម​អំណាច​របស់​​អ្នក​ដទៃ និងមាន​សេរីភាព​ជានិច្ច។

៥) ការ​បារម្ភ​​ទៅ​​​លើ​រឿង​ឥតប្រយោជន៍ គឺ​ជា​លក្ខណៈ​ពិសេស​មួយ​ទៀត​របស់​​នារី​​​ប្រភេទ​នេះ​ដែល​មិន​ចូលចិត្ត​យក​មក​ដាក់​ក្នុង​ខ្លួន។ នាងយល់​ថាការ​បារម្ភ​​មិនមែន​ជា​ដំណោះស្រាយ​នោះ​ឡើយ តែ​វា​ជា​​​​បំណុល​មួយ​ដែល​​​ជំពាក់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

៦) នារី​​ដែល​មាន​ទំនុក​ចិត្ត​ ​​គ្មាន​ឡើយ​ការ​សោកស្ដាយ​​ចំពោះ​រឿងរ៉ាវ​​អតីតកាល​របស់​ខ្លួន ​តែ​បាន​យក​​​បទពិសោធន៍​ទាំង​នោះ​មក​ធ្វើ​ជា​មេរៀន​​ជីវិត​របស់​ខ្លួន​វិញ​។ នាងមិន​​រត់​គេច​ចេញ​ពី​បញ្ហា​នោះ​ឡើយ ​ទោះបី​ជា​បញ្ហា​​ទាំង​នោះ​លំបាក​ ឬ​ស្រួល​ក្តី។ នារី​ប្រភេទ​នេះនឹង​ស្វាគមន៍​​ ហើយ​ចាត់​ទុក​ថាវា​ជា​គន្លឹះ​នាំ​ទៅ​រក​ភាព​ជោគជ័យ និងភាព​រឹងមាំ។

៧) ក្រៅ​ពី​នេះនាង​ក៏​បាន​​អះអាង​សម្រាប់​ខ្លួន​ឯង​ផង​ដែរ​ថា ការ​បរាជ័យ​មិនមែន​ជា​ឧបសគ្គ​របស់​ខ្លួន​នោះ​ឡើយ។ បើ​ខ្លួន​យល់​ថាបរាជ័យ​ថ្ងៃ​នេះ ខ្លួន​នឹង​ខិតខំ​ប្រឹងប្រែង​ឡើង​វិញ​សាជាថ្មី​សម្រាប់​​ថ្ងៃ​ស្អែក​រហូត​ដល់​​ទទួល​បាន​ជោគជ័យ។​

៨) នាង​មិន​ចូលចិត្ត​​នោះ​ឡើយ​ក្នុង​ការ​​ចាត់​ទុក​មនុស្ស​​ដែល​មាន​​ទស្សនៈ ឬគំនិត​ផ្ទុយ​គ្នា​មក​ធ្វើ​ជា​សត្រូវ​របស់​ខ្លួន។ មិត្តភាព​ជា​រឿង​សំខាន់​ណាស់ សម្រាប់​នារី​​ប្រភេទ​នេះ។​​​​ នាងមិន​មែន​ធ្វើ​អ្វី​មួយ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​​ និងយក​មុខមាត់​លើ​​​អ្នក​​ផ្សេង​ទៀត​នោះ​ទេ។ ទង្វើ​របស់​​នារី​​ប្រភេទ​នេះ គឺ​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ដែល​នារី​អាច​ធ្វើ​បាន​តែ​ប៉ុណ្ណោះ។

៩) ​លក្ខណៈ​ពិសេស​បន្ត​ទៀត​របស់​នារី​ដែល​មាន​ទំនុក​ចិត្ត​នោះ​គឺ​ថា មិន​លួងលោម​ឲ្យ​អ្នកណា​ម្នាក់​មក​គាំទ្រ​​ខ្លួន​នោះ​ឡើយ។ អ្វីៗ​​គឺ​​​ខ្លួន​ចង់​កសាង​ដោយ​ខ្លួន​ឯង និងឲ្យ​តម្លៃ​សមត្ថភាព​ជាជាង​បរិមាណ៕