ទីកន្លែងទាំង5 ដែលមានឈ្មោះវែងអន្លាយជាងគេជុំវិញពិភពលោក

0
165

1- “Taumatawhakatangihangakoauauotamateahaumaitawhitiurehaeaturipuk-akapikimaungahoronukupokaiwhenuakitanatahu” (១០៥ អក្សរ) គឺជាឈ្មោះនៃជ្រលងភ្នំមួយ ដែលមានស្ថិតនៅភាគខាងត្បូងនៃតំបន់ Hawke’s Bay ក្នុងប្រទេស New Zealand។ វាជាប់ចំណាត់លេខ១ ជាតំបន់ដែលមានឈ្មោះវែងជាងគេលើលោក។

2- “Llanfairpwllgwyngyllgogerychwyrndrobwllllantysiliogogogoch” (៥៨ អក្សរ) គឺជាឈ្មោះដែលវែងជាងគេទី២របស់ភូមិមួយក្នុងកោះ Anglesey នៃប្រទេស Wales។

3- “Chargoggagoggmanchauggagoggchaubunagungamaugg” (៤៥ អក្សរ) វាគឺជាឈ្មោះរបស់បឹងមួយ ស្ថិតនៅក្នុងភូមិ Webster, Massachusetts របស់សហរដ្ឋអាមេរិច។

4- “Pekwachnamaykoskwaskwaypinwanik” (៣១ អក្សរ) គឺជាឈ្មោះរបស់បឹងមួយនៃប្រទេស Canada។ វាបានបំបែកកំណត់ត្រា ដែលគ្មានបឹងណាផ្សេងមានឈ្មោះវែងជានេះទៀតក្នុងប្រទេស Canada។

5- “Mamungkukumpurangkuntjunya” (២៦ អក្សរ) គឺជាតំបន់មួយនៃភាគខាងត្បូងប្រទេស Australia។

LEAVE A REPLY