ទទួលទានអាហារ “៥ប្រភេទ” នេះជាមួយគ្រឿងស្រវឹង នឹងធ្វើឲ្យថ្លើមឆាប់ខូចលឿន!

ប្រសិនបើអ្នកមានទម្លាប់ទទួលទានអាហារទាំង៥ប្រភេទនេះជាមួយនឹងគ្រឿងស្រវឹង សូមបញ្ឈប់ភ្លាម ព្រោះវានឹងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព ហើយធ្វើឲ្យខូចថ្លើមថែមទៀត។

1- ការ៉ុត

មានមនុស្សជាច្រើនជឿជាក់ថាការទទួលទានទឹកការ៉ុតធ្វើអោយត្រជាក់ដល់ថ្លើម សួត និងល្អសម្រាប់ក្រពះ។ តែទោះជាយ៉ាងណាតាមការសិក្សាជាច្រើនបង្ហាញថា ជាតិ Carotene នៅក្នុងការ៉ុតពេលដែលបញ្ចូលជាមួយនឹងគ្រឿងស្រវឹងនឹងផលិតទៅជាជាតិពុល ដែលបង្កគ្រោះថ្នាក់ ហើយជាតិពុលនឹងកើនឡើងទ្វេដងប្រសិនបើវាទទួលរងនូវសម្ពាធគ្រឿងស្រវឹងច្រើន។

2- ដំឡូងបារាំងចៀន

ជាការពិតណាស់ ប្រសិនបើអ្នកផឹកស្រាក្លែមជាមួយនំដំឡូងបារាំងស្រួយៗ រាងកាយនឹងផលិតអង់ស៊ីមដែលលើកកម្ពស់ដល់ការស្រូបយកជាតិខ្លាញ់។ មិនតែប៉ុណ្ណោះ ដំឡូងដែលជាអាហារចៀន ឬបំពងផ្ទុកជាខ្លាញ់កាន់តែច្រើន។ ដូច្នេះប្រសិនបើអ្នកផឹកគ្រឿងស្រវឹង យកល្អកុំប្រើប្រាស់អាហារមួយប្រភេទនេះឲ្យសោះ។

3- ប៉េងប៉ោះ

ប៉េងប៉ោះមានផ្ទុកអាស៊ីត Tannic អាចបង្កើតក្នុងក្រពះបណ្តោលឲ្យស្ទះពោះវៀនរំលាយអំឡុងពេលប្រើប្រាស់ស្រាបៀរ និងស្រា។ ហេតុនេះហើយពេលដែលផឹកគ្រឿងស្រវឹងអ្នកគួរតែទទួលទានអាហារនេះឲ្យមានដែនកំណត់ ដើម្បីធានាសុវត្ថិភាពដល់ប្រព័ន្ធរំលាយអាហារ។

4- សាច់គោ

សាច់គោផ្តល់នូវសារធាតុចិញ្ចឹមកម្រិតខ្ពស់សម្រាប់រាងកាយ ខណៈដែលស្រាមានសារធាតុក្តៅ នៅពេលដែលរបស់អ្នកពីរមុខនេះ បញ្ចូលគ្នានាំឲ្យមានបញ្ហាទល់លាមក ភ្នែកក្រហម… ព្រមទាំងផលប៉ះពាល់មួយចំនួនទៀត។

5- បារី

បុរសជាច្រើនណាស់ដែលចូលចិត្តផឹកគ្រឿងស្រវឹងបណ្តើរ ជក់បារីបណ្តើរ ប៉ុន្តែក្រុមអ្នកជំនាញបាននិយាយថា ការសេពគ្រឿងស្រវឹងរួមផ្សំជាមួយនឹងការជក់បារី មិនត្រឹមតែប៉ះពាល់ដល់ថ្លើមប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកើតជំងឺមហារីកបំពងកថែមទៀត។ អាស្រ័យហេតុនេះដើម្បីកុំឲ្យមានបញ្ហាដល់សុខភាពកាន់តែធ្ងន់ធ្ងរ អ្នកគួរតែជៀសវាងឲ្យបាន។