តើ​​អ្នក​​ត្រូវ​គិត​ពី​អ្វី​ខ្លះ​មុន​នឹង​សម្រេច​ចិត្ត​ទិញ​​ ​និង​លក់​ដី​នៅ​តំបន់​ណា​មួយ​?​​

​មុន​សម្រេច​ចិត្ត​លក់​ដី តើអ្នក​ត្រូវ​គិត​ពី​អ្វី​ខ្លះ​?

១) ​សិក្សា​ពី​តម្លៃ​ទីផ្សារ៖ អ្នក​លក់​ត្រូវ​សាក​សួរ​ព័ត៌មាន​ពី​តម្លៃ​ទីផ្សារ​ជាមួយ​អ្នក​ជំនាញ​អចលន​ទ្រព្យ​ដើម្បី​ឲ្យដឹង​ពី​​តម្លៃ​ទីផ្សារ​មួយ​យ៉ាង​ពិត​ប្រាកដ​។​ ត្រូវ​ដឹង​ខ្លួន​ឯង​ថា ​​តើ​ការ​លក់​ដី​របស់​យើង​ចង់​លក់​ប្រញាប់​ ឬ​​លក់​តាម​​ធម្មតា។ ​​ប្រសិន​បើ​យើង​លក់​ប្រញាប់​យើង​ត្រូវ​ដឹង​ពី​របៀប​ដាក់​តម្លៃ​ដី​លក់។

២) ​ការ​រៀប​ចំ​ដីឲ្យមាន​ការ​ទាក់​ទាញ​៖ ដី​តំបន់​ខ្លះ​មាន​ស្ថានភាព​មិន​គួរ​ទាក់​ទាញ​ ដូច្នេះ​តម្លៃ​នៃ​​ការ​លក់​ក៏​ទៅ​តាម​ស្ថាន​ភាព​ហ្នឹង​ដែរ​។ ​ដើម្បី​រៀប​ចំ​ដី​ឱ្យ​មាន​ការ​ទាក់​ទាញ​ យើង​ត្រូវ​​ចំណាយ​ដើម​ទុន​ខ្លះ​​ ​រៀប​ចំ​មុន​នឹង​សម្រេច​ចិត្ត​លក់​ដូច​ជា​ការ​ដាំ​ដើម​ឈើ​ ការ​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ​ដី​ និង​ការ​ឈូស​ឆាយ​ដី​ឱ្យ​មាន​ផ្ទៃ​រាប​ស្មើ​ជា​ដើម​។

មុន​សម្រេច​ចិត្ត​ទិញដី​ តើអ្នកត្រូវ​គិត​ពី​អ្វី​ខ្លះ​?

១) ​សិក្សា​ពី​តម្លៃ​ទីផ្សារ​ ៖​ អ្នក​ទិញ​អាច​សិក្សា​ពី​តម្លៃ​ទីផ្សារ​តាម​រយៈ​ភ្នាក់​ងារ​អចលន​ទ្រព្យ ​និង​តាម​ប្រព័ន្ធ​អន​ឡាញ ​(Online)​ ដើម្បី​ដឹង​ពី​តម្លៃ​ដី​នៅ​តំបន់​នីមួយៗ​ដែល​យើង​ចង់​ទិញ​។​ សម្រាប់​ខ្លួន​យើង​ផ្ទាល់ ​​ក៏​ត្រូវ​ជ្រើស​រើស​ទីតាំង​ណា​ដែល​យើង​ពេញ​ចិត្ត​ហើយ​ត្រូវ​ប៉ាន់​សម្រាប់​ហាង​ឆេង​ក្នុង​ទីផ្សារ​។

​​២) ​សិក្សា​ពី​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​៖​ សិក្សា​ពី​ចំណូល​របស់​យើង​បាន​មក​ពី​ប្រភព​ណា​ខ្លះ និង​សិក្សា​ពី​ការ​យក​លុយ​ពី​ធនាគារ​មក​ទិញ​ដី​។

៣) ​សិក្សា​ពី​ផ្លូវ​ច្បាប់​៖ ​យើង​ត្រូវ​ពិនិត្យ​មើល​ប្លង់​កម្ម​សិទ្ធិ​ដី​ធ្លី​​ឲ្យ​បាន​ពិត​ប្រាកដ​ ដើម្បីចៀស​វាង​ការ​ទិញ​ដី​ដែល​មាន​ទំនាស់​។ អាច​ស្វែង​រក​ភ្នាក់​ងារ​ ឬ​អ្នក​ជំនាញ​ជួយ​ពិនិត្យ​រឹត​តែ​ល្អ​។​