តើបុរសៗគួរថែរក្សាស្បែករបស់ខ្លួនដោយរបៀបណា? វិធីថែរក្សាស្បែកមុខបុរសតាមបែបធម្មជាតិ 

មិនថាបុរស ឬស្ត្រី ការថែរក្សាស្បែកគឺសំខាន់ដូចគ្នា។ ស្បែករបស់មនុស្ស គឺមានការប្រែប្រួលទៅតាមការវិវត្តន៍នៃអាយុ បញ្ហាក្នុងចិត្ត និងការប៉ះពីខ្យល់និងពន្លឺថ្ងៃ។ ទាំងនេះជាវិធីសាស្រ្តខ្លះៗក្នុងការថែរក្សាស្បែករបស់បុរសឲ្យមានសម្រស់ស្រស់សង្ហា និងមានអារម្មណ៍ស្រស់ស្រាយ។

មុនពេលដែលអ្នកចាប់ផ្តើមថែរក្សាស្បែក អ្នកត្រូវដឹងពីប្រភេទស្បែករបស់អ្នកជាមុន ថាវាជាប្រភេទស្បែកមានខ្លាញ់ ធម្មតា ស្ងួត ឬជាំ។ នៅពេលដឹងពីប្រភេទស្បែករបស់អ្នកហើយ អ្នកត្រូវស្វែងរកផលិតផលអ្វីដែលអ្នកគួរប្រើ និងវិធីប្រើ។

អ្នកត្រូវលាងសំអាតមុខឲ្យបានស្អាតយ៉ាងហោចណាស់ 2ទៅ3ដង ក្នុង1ថ្ងៃ។ ទោះជាស្បែកមុខរបស់បុរស មានភាពរឹងមាំ និងក្រាស់ជាងស្បែកមុខស្ត្រីក៏ដោយ ក៏វាងាយស្រួលក្នុងការកកើតជាតិខ្លាញ់ជាងស្រ្តីដែរ។

នៅពេលកោរពុកមាត់ អ្នកគួរប្រើក្រែមជំនួយ ដើម្បីកុំអោយប្រត្តិកម្មស្បែក។ អ្នកគួរតែលាងមុខឲ្យបានស្អាត និងប្រើទឹកថ្នាំជូតមុខ ដែលគ្មានជាតិអាល់កុល ព្រោះវាជួយកំចាត់ជាតិសាប៊ូ និងជាតិខ្លាញ់ដែលសល់ជាប់ក្នុងស្បែកមុខ និងមិនធ្វើអោយប្រតិកម្មដល់ស្បែកទៀតផង។

អ្នកគួរប្រើក្រែមការពារកំដៅថ្ងៃ នៅពេលអ្នកទៅក្រៅម្តងៗ ឬកំសាន្តនៅតាមឆ្នេរសមុទ្រ។ អ្នកគួរតែប្រើស្ព្រាយបាញ់មុខការពារកំដៅថ្ងៃ ក្រោយពេលប្រើក្រែមកាពារកំដៅ ដើម្បីការពារស្បែកឲ្យកាន់តែប្រសើរ។

អ្នកគូរប្រើសាប៊ូអំបិលដុសមុខ ដែលវាអាចកំចាត់កោសិការចាស់ និងភាពគ្រើមលើស្បែកមុខ ដែលបណ្តាលមកពីការកោរពុកមាត់បាន។

ផលិតផលបែបធម្មជាតិទាំងនេះអាចជួយថែរក្សាស្បែកនិងផ្ទៃមុខរបស់បុរសបាន៖

ដើម្បីបិទរន្ធញើសឲ្យរួមតូច និងធ្វើឲ្យស្បែកទន់ ចូរវាយស៊ុត យកតែចំណែកស ចំនួន២គ្រាប់ លាយជាមួយទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេ និងលាបលើផ្ទៃមុខឲ្យដូចជាម៉ាស់ រួចលាងជម្រះដោយទឹកក្ដៅឧណ្ហៗ។ 

ដើម្បីព្យាបាលស្បែកស្ងួត  ចូរកិនសាច់ផ្លែប័រឲ្យម៉ត់ រួចលាបទៅលើកន្លែងដែលស្ងួតឲ្យបានរយៈពេល ១៥នាទី ហើយលាងជម្រះជាមួយទឹកក្ដៅឧណ្ហៗ។