តើការមិនទទួលទានអាហារពេលព្រឹកអាចប្រឈមអោយមានបញ្ហាគ្រួសក្នុងថង់ប្រមាត់?

ប្រមាត់​គឺជា​សរីរាង្គ​តូច​មួយ​ស្ថិត​នៅ​ខាងក្រោម​ថ្លើម។ វាមាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សារ និង​បញ្ចេញ​ទឹកប្រមាត់ចូល​ទៅ​ក្នុង​ពោះវៀន​ដើម្បី​ជួយ​​រំលាយ​អាហារ។ ក្រួសក្នុងប្រមាត់នឹង​កើតឡើង​នៅ​ពេល​គ្មានតុល្យភាព​នៃ​សារធាតុ​ដែល​បង្កើត​ទឹកប្រមាត់។

ការសិក្សាស្រាវជ្រាវពីអ្នកជំនាញពេទ្យបង្ហាញថា ការមិនទទួលទានអាហារពេលព្រឹកនឹងធ្វើឲ្យមានកូលេស្តេរ៉ូលក្នុងថង់ប្រមាត់ ហើយពេលវាប្រមូលបផ្តុំគ្នារយៈពេលយូរវានឹងក្លាយទៅជាដុំគ្រួស​ ។ តែប្រសិនបើបរិភោគអាហារពេលព្រឹក នឹង​ជួយជំរុញអោយថ្លើមបញ្ចេញទឹកប្រមាត់មករំលាយកូលេស្តេរ៉ូល ដែលផ្តុំក្នុងខ្លួនបាន។

អាការៈនៃជម្ងឺគ្រួសក្នងថង់ទឹកប្រមាត់រួមមានដូចជា ឆ្អល់ពោះ អាហារមិនរំលាយ ណែនពោះក្រោយទទួលទានអាហារជាពិសេស បរិភោគអាហារមានខ្លាញ់ច្រើន កម្តៅទ្បើងខ្ពស់ភ្លាមៗ ពេលខ្លះគ្រួសស្ទះបំពងថង់ទឹកប្រមាត់ ជាហេតុធ្វើឲ្យមានការឈឺចុកចាប់ខ្លាំង។

ហើយប្រសិនគ្រួសធ្លាក់ចូលទៅស្ទះបំពង់ទឹកប្រមាត់ចំនឹងបណ្តាលឲ្យស្បែកដងខ្លួនទ្បើងជាពណ៌លឿង ភ្នែកលឿង និងរលាកលំពែង ដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតបាន។ ចំពោះករណីខ្លះ អាចពិនិត្យឃើញគ្រួសក្នុងថង់ទឹកប្រមាត់តែមិនមានអាការអ្វីកើតឡើងនោះទេ ។

ក្រៅពីនេះ មាន​កត្តាប្រឈមផ្សេងៗដែលធ្វើអោយជម្ងឺគ្រួសក្នុងថង់ទឺកប្រមាត់ដូចជា តំណរពូជ ការមានផ្ទៃពោះមនុស្សវ័យចំណាស់ ការទទួលទានថ្នាំបញ្ចុះខ្លាញ់ ការសម្រកទម្ងន់រហ័ស និងជម្ងឺទឹកនោមផ្អែម ។