តិច​និ​ចងាយៗ​ ៣យ៉ាង ធ្វើ​ឲ្យស្បែក​ទន់​រលោង​ស្អាត​មិនប្រេះស្ងួត

សម្រាប់​នារី ​បើសិនជា​ស្បែក​ស្ងួត​​ប្រេះ​ស្រកា ​ប្រាកដ​ជា​​ខ្វល់​ខ្វាយ​ច្រើន​ជា​មិន​ខាន​​។ ដូច្នេះយើងលើកយក​គន្លឹះ​ងាយៗ​៣​យ៉ាង​ ដើម្បីឲ្យស្បែក​ទន់​រលោង​ស្អាត ​មិន​ស្ងួត​ប្រេះ ម​កប​ង្ហា​ញ​ជូន​ និង​យកទៅ​អនុវត្តន៍​ទាំងអស់គ្នា​ដើម្បីអោយ​ស្បែក​មាន​សុខ​ភាពល្អ​៖

1- ទទួលទាន​ទឹក​ក្ដៅ​អ៊ុនៗ​ផ្សំ​ជាមួយ​ក្រូចឆ្មារ​រាល់ៗ​ព្រឹក​៖ ​ក្រៅពី​ទឹកក្រូច​ឆ្មារ ជួយ​អោយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់ ​និង​ជំនួយ​ដល់​ការរំលាយ​អាហារ​ហើយ នៅ​ជួយ​ដល់​ស្បែក​អោយ​មើលទៅ​ស្រស់ថ្លា​តាំងពី​ស្រទាប់​ក្រៅ​រហូតដល់​ក្នុង​។​

2- ហាត់ប្រាណ​ជាប្រចាំ​៖ ​មនុស្ស​ជាច្រើន​ច្បាស់​ជាមាន​ការសង្ស័យថា​ការហាត់​ប្រាណ​ជួយ​អោយ​ស្បែក​មិន​ស្ងួត​បែក​បាន​មែនឬ​? ចម្លើយ​នោះ​គឺអាច​ជួយ​បាន ព្រោះ​ការហាត់​ប្រាណ​នឹងធ្វើ​អោយ​ហូរ​ញើស​ដែល​ប្រការនេះ​គឺ​បាន​ជួយ​បណ្ដេញ​សារជាតិ​ពុល​ចេញពី​រាងកាយ មិនតែប៉ុណ្ណោះ​នៅ​ជួយ​បន្ដឹង​ស្បែក​មិនអោយ​ស្ងួត​ប្រេះ​បែក​ស្រការ​ផងដែរ​។​

3- ​ថែរក្សា​ស្បែ​កដោយ​ឡេស​ម្រា​ប់​ស្បែក​ស្ងួត​៖ ​អនុវត្តន៍​ត្រឹមតែ​តិច​និ​ច​ពីរ​ខាងលើ​មិនទាន់​គ្រប់គ្រាន់​នោះទេ ព្រោះ​មិន​ថា​យើង​ជា​មនុស្ស​ដែល​ឧស្សា​ហ៍​លាប​ឡេ​លាប​ស្បែក​ជាប្រចាំ​ក្ដី ប៉ុន្តែ​បើជា​អ្នក​ដែលមាន​ស្បែក​ស្ងួត ​គួរតែ​ជ្រើសរើស​ប្រើ​ផលិតផល​ដែលមាន​សារធាតុ​ប្រេង​បំរុង​ស្បែក ហើយ​កន្លែង​ដែល​គួរតែ​លាប​ជា​ចាំបាច់​នោះ​មាន ជើង កែងដៃ ជង្គង់ ធានាថា​អ្នក​នឹងមាន​ស្បែក​ទន់​រលោង​គួរអោយ​ចង់​ស្ទាបអង្អែល​ជាក់​ជាមិនខាន​។ 

​ប៉ុន្តែ​ប្រការ​សំខាន់​ដែល​គួរ​ចងចាំ​ទុក​មួយទៀត​នោះ​គឺ ការ​ងូតទឹក​ក្ដៅ​ខ្លាំងពេក និង​ធ្វើអោយ​ស្បែក​ស្ងួត​ជាង​ការ​ងូតទឹក​ត្រជាក់ ដូច្នេះ​ក្រោយពី​ងូតទឹក​ក្ដៅ​អ៊ុនៗ​ហើយ គួរ​ងូតទឹក​ដេែល​មាន​សីតុណ្ហភាព​ធម្មតា ​ដើម្បីអោយ​ទឹក​នោះ​ ​ជ្រាបចូល​ស្បែក​មិន​ធ្វើអោយ​ស្បែក​ស្ងួត​៕