គន្លឹះងាយៗ “៤យ៉ាង” ជួយឲ្យអ្នកសន្សំលុយបានកាន់តែច្រើន

ការសន្សំសំចៃប្រាក់ បើមើលទៅហាក់ដូចជាលំបាកស្មុគស្មាញសម្រាប់មនុស្សមួយចំនួន ។ នេះដោយសារតែប្រាក់ខែ និងចំណូលមិនគ្រប់គ្រាន់សម្រាប់ជីវភាព។ វិធីសន្សំសំចៃប្រាក់ងាយៗ៤យ៉ាងខាងក្រោមនេះអាចជួយអ្នកសន្សំសំចៃប្រាក់ទុកបម្រុងសម្រាប់ថ្ងៃអនាគត។

1- កុំទិញអ្វីដែលមិនចាំបាច់។ មុននឹងទិញអ្វីមួយ ចូរគិតពិចារណាហើយពិចារណាទៀតថាអ្នកពិតជាត្រូវការរបស់នោះចាំបាច់ខ្វះមិនបានមែនទេ។ ប្រសិនបើមិនទាន់ចាំបាច់ទេ ចូរកុំទិញឲ្យសោះ។

2- ចម្អិនអាហារពេលព្រឹកដោយខ្លួនឯង និងខ្ចប់អាហារថ្ងៃត្រង់ដើម្បីយកទៅបរិភោគនៅកន្លែងធ្វើការ។ ធ្វើបែបនេះគឺដើម្បីជៀសវាងការចំណាយលុយទិញអាហារខាងក្រៅ ជួយកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់អ្នកបានមួយចំណែក ថែមទាំងជួយឲ្យមានសុខភាពល្អផងដែរ។

3- មុននឹងទិញរបស់អ្វីមួយត្រូវប្រៀបធៀបមើលតម្លៃឲ្យបានច្បាស់លាស់ កុំទិញតាមតែចិត្តចង់។ អ្នកអាច នឹងសន្សំបានប្រាក់ជាច្រើនដោយមិនទិញរបស់ដែលថ្លៃហួសហេតុ។ ម៉្យាងទៀតបើមិនចាំបាច់ទេ កុំចូលទៅដើរកំសាន្ត ឬទិញនៅហាងធំៗ។

4- ទោះបីជាអាកាសធាតុក្តៅស្អុះស្អាប់ក៏ដោយ អ្នកគួរបិទម៉ាស៊ីនត្រជាក់ម្តងម្តាល ដើម្បីកាត់បន្ថយ ចំណាយលើថ្លៃអគ្គិសនី និងជួយការពារបរិស្ថាន ដោយបើកបង្អួចឲ្យខ្យល់ចូល ជំនួសឲ្យម៉ាសុីនត្រជាក់។ បើកបង្អួចឲ្យមានពន្លឺ ជំនួសឲ្យការបើកភ្លើងអគ្គីសនី។ ឆុងកាហ្វេផឹកនៅផ្ទះ ជំនួសឲ្យការទិញកាហ្វេពីខាងក្រៅ។ ទាំងនេះគឺជាគន្លឹះតូចតាច តែអាចជួយសន្សំសំចៃអ្នកបានច្រើន។