ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​បរិភោគ​ Hamburgers ច្រើន​ធ្វើ​ឲ្យ​ការ​ចងចាំ​ចុះ​ខ្សោយ!

បើ​តាម​ការស្រាវជ្រាវ​បង្ហាញ​ថា ការ​បរិភោគ Hamburgers ច្រើន មិន​ត្រឹមតែ​ធ្វើ​បង្ក​ឲ្យ​មាន​បញ្ហា​ធាត់​លើស​ទម្ងន់​នោះ​ទេ តែ​វា​ក៏​ធ្វើ​ឲ្យ​អន់ថយ​សមត្ថភាព​ខួរក្បាល​ផង​ដែរ។

ក្រុម​អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា ចំពោះ​អ្នក​ដែល​ទទួល​ទាន Hamburger ច្រើន ត្រូវ​ប្រឈម​នឹង​ការ​ចុះ​ថយ​ការ​ចងចាំ។ ដោយឡែក អ្នក​ដែល​ចូលចិត្ត​បរិភោគ​ទឹក​ផ្លែឈើ និងបន្លែ ផ្លែឈើ​ផ្សេងៗ​នោះ ទទួល​ផល​វិជ្ជមាន​លើ​ផ្នែក​ចងចាំ។

សកលវិទ្យាល័យ​ The University of Western Australia របស់​​ប្រទេស​អូស្ត្រាលី​បាន​ធ្វើ​ការ​ស្រាវជ្រាវ​លើ​មនុស្ស​ប្រមាណ ៦០២ នាក់ ដោយ​លទ្ធផល​បង្ហាញ​ថា អ្នក​ដែល​ចូលចិត្ត​បរិភោគ​ហែម​ប៊ឺ​ហ្គឺ (Hamburgers ) ច្រើន​គឺ​ មិនសូវ​មាន​ការ​ចងចាំ​ល្អ​នោះ​ទេ។​

​​​​លោក Anett Nyaradi អ្នក​ជំនាញ​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​ The University of Western Australia ឲ្យ​ដឹង​ថា មិន​មែន​តែ​ Hamburgers តែ​ម្យ៉ាង​ទេ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខួរក្បាល​របស់​មនុស្ស ពោល​គឺមាន​ប្រភេទ​អាហារ​ផ្សេង​ទៀតដូចជា ដំឡូង​ចៀន​ សាច​កែច្នៃ​ និងភេសជ្ជៈ​មួយចំនួន​ទៀត ព្រោះ​ប្រភេទ​អាហារ​ទាំងនោះ សម្បូរ​ទៅ​ដោយ អាស៊ីត​ខ្លាញ់​អូមេហ្គា៦ ​ (Omega-6 fatty acids)។

សូម​បញ្ជាក់​ថា អាហារ​ប្រទេស​នេះ បច្ចុប្បន្ន​ទទួល​បាន​ការ​ពេញនិយម​យ៉ាង​ខ្លាំង នៅ​តំបន់​អឺរ៉ុប ហើយ​ប្រជាជន​នៅ​តំបន់​ផ្សេងទៀត​លើ​ពិភពលោក ក៏​ចាប់​អារម្មណ៍​ផង​ដែរ៕