ការស្រាវជ្រាវ៖ ការ​ដាក់​រុក្ខជាតិ​បៃតងនៅ​កន្លែងធ្វើការ ជួយ​បង្កើន​ផលិតភាព​ការងារ ១៥%

នៅ​ក្នុង​ការិយាល័យ​ភាគច្រើន គឺមានសុទ្ធតែ​កុំព្យូទ័រដែល​វា​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​តានតឹង​ផង​ដែរ​នៅ​ពេល​ខ្លះ ជាពិសេស​នៅ​ពេល​ធ្វើ​ការ​អស់​ជា​ច្រើន​ម៉ោង។ នា​ពេល​ថ្មីៗ​នេះ ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Queensland របស់​អូស្ត្រាលីបាន​បង្ហាញថា ការ​ដាក់​រុក្ខជាតិ​បៃតង​នៅ​ក្នុង​ការិយាល័យ អាច​ជំរុញ​បុគ្គលិក​អាច​បង្កើន​ផលិតភាព​ការងាររហូតដល់ ១៥% ឯណោះ។

លោក Alex Haslam ជា​អ្នក​ស្រាវជ្រាវ និងជា​សាស្ត្រាចារ្យ​ផ្នែក​ចិត្តវិទ្យាបាន​និយាយ​ថា៖ «ការិយាល័យ ដែល​មាន​ពណ៌បៃតង ពិតជា​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ព្រោះ​វា​ធ្វើ​ឲ្យបុគ្គលិក​មាន​អារម្មណ៍​រីករាយ និងមាន​ផាសុកភាព​ផង​ដែរ ហើយ​វា​ជួយ​បង្កើន​ផលិតភាព​ការងារ​រហូតដល់ ១៥% ទៀតផង»។

ដូចនេះដើម្បី​ឲ្យ​បង្ក​បរិយាកាស​ល្អ​នៅ​កន្លែង​ការងារ គួរ​ណាស់​តែ​មានការ​រៀបចំ​ដាក់​​​រុក្ខជាតិ​ពណ៌បៃតង​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​បុគ្គលិក​គ្រប់​រូប​រីករាយ​ក្នុង​ការ​ធ្វើការ៕